Connect with us

ព័ត៌មានជាតិ

សត្វទន្សោងដ៏កម្រកំពុងបង្ហាញខ្លួនលើដីចម្ការតាមទីជនបទក្នុងខេត្តបាត់ដំបង

បានផុស

នៅ

សត្វទន្សោងដែលស្ទើរតែផុតពូជប្រមាណជាង៣០ក្បាល បាននឹងកំពុងបង្ហាញខ្លួនឡើងវិញនៅលើដីចម្ការ និងក្នុងព្រៃរបោះដើម្បីស្វែងរកចំណីអាហារ បន្ទាប់ពីមានការបាត់បង់ស្ទើរតែដាច់ពូជទៅហើយនោះ។

នៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋដែលជាកសិកររស់នៅក្នុងស្រុកគាស់ក្រឡ បានប្រទះឃើញហ្វូងសត្វទន្សោងពីរហ្វូង កំពុងដេញគ្នានៅក្នុងភូមិសាស្ត្រ ភូមិអូរទ្រូងអណ្តើក ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងរបស់កសិករឈ្មោះ សេង ហៃ បានបញ្ជាក់ថា សត្វទន្សោងដែលអ្នកភូមិប្រទះឃើញទាំងអស់នេះ វាតែងតែចល័តទៅមកដើម្បីស្វែងរកចំណី និងទៅផឹកទឹកនៅទីទំនាបក្បែរទីកន្លែងដែលពួកវារស់នៅ គឺនៅលើភ្នំអូរទ្រូងអណ្តើក និងភ្នំស្អាងនុម ដោយនៅពេលព្រឹកស្រាងៗ វាចាប់ផ្តើមចុះពីលើភ្នំ និងពេលល្ងាចវាឡើងភ្នំវិញទៅកាន់ទីជម្រករបស់ពួកវា។

ជុំវិញការប្រទះឃើញក្រុមសត្វដ៏កម្រដែលមករកសុីក្នុងស្រុកវិញនេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ប្រជាពលរដ្ឋដែលមានដីចម្ការ ស្ថិតនៅក្នុងភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ បានប្រទះឃើញហ្វូងសត្វទន្សោងជាច្រើនក្បាល និងជាលើកដំបូងនៅក្នុងភូមិសាស្រ្ត ដែលការប្រទះឃើញនេះគឺចាប់តាំងពីដើមខែឧសភា មកម្ល៉េះ រហូតមកទល់បច្ចុប្បន្ន ។

លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបន្តថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជទៅហើយ ដែលពួកវាហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ ជាក់ស្តែងនៅថ្ងៃទី២៤ ឧសភា ចុងក្រោយនេះ ពួកគាត់បានឃើញសត្វទន្សោងចំនួន២ហ្វូង ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា១២ក្បាល ចំណែកមួយហ្វូងទៀតមានចំនួនចន្លោះពី១៥ ទៅ២០ក្បាលឯណោះ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចុះពិនិត្យ និងសិក្សា ព្រមទាំងបានអំពាវនាវកុំអោយកងកម្លាំង ប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះជៀសវាងការបរបាញ់ ដាក់អន្ទាក់ និងការបាញ់សម្លាប់ នាំអោយផ្អើលដល់ហ្វូងសត្វទន្សោង ឬសត្វព្រៃផ្សេងៗជាច្រើនទៀតដែលជាធនធានធម្មជាតិដ៏កម្រហើយពួកវាបានផ្តល់នូវសារ:ប្រយោជន៍យ៉ាងសំខាន់សម្រាប់ជាតិទាំងមូល និងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតបានគយគន់ និងទស្សនា៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម