ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ កម្ពុជាផ្ដល់ជំនួយវ៉ាក់សាំងកូវីដ ១លានដូសទៀតដល់មីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់ប្រទេសមីយ៉ាន់ម៉ា។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ចំនួន ១៩,០០០នាក់ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេស មីយ៉ាន់ម៉ាចំនួន ១លានដូសទៀត ខណៈប្រទេសនេះកំពុងខ្វះខាតវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយថ្ងៃនេះ ឥឡូវយន្ដហោះកំពុងតែធ្វើដំណើរពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា យើងផ្ដល់ជំនួយវ៉ាក់សាំង ១លានដូស ជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់បម្រើឲ្យមានការចាក់វ៉ាក់សាំង នៅប្រទេសមីយ៉ាន់ម៉ា ដែលលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំនូវវ៉ាក់សាំងនេះជូនទៅប្រទេសមីយ៉ាន់ម៉ា នៅទីនោះខ្វះវ៉ាក់សាំង ឯយើងសល់វ៉ាក់សាំង ចឹងត្រូវចែករំលែកជូនមិត្តភក្ដិរបស់យើង»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារពេទ្យដល់ប្រទេសមីយ៉ាន់ម៉ាចំនួន ៤លើកមកហើយ បើគិតទាំងលើកនេះ។ ដោយលើកទី ១ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួន, លើកទី ២ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ម៉ាស ៣លាន និងបរិក្ខារពេទ្យមួយចំនួន,ទី ៣ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត និងលើកទី ៤ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ វ៉ាក់សាំង ១លានដូស និងរួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង ១លានដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ