ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិវត្តតាមិម រីករាយ ក្រោយទទួលបានផ្លូវបេតុងមួយខ្សែ
ផ្លូវបេតុងមួយខ្សែ ប្រវែងប្រមាណជិត ២.០០០ ម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ។
ថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់កម្លាំងចុះរៀបចំចាក់បេតុងលើផ្លូវមួយខ្សែ ចាប់ពីក្បាលស្ពានរថភ្លើង រហូតដល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង ១ ស្រុកសង្កែ ដែលមានទទឹង ៧ ម៉ែត្រ និងបណ្ដោយជិត ២.០០០ ម៉ែត្រ។ កន្លងមក ផ្លូវនេះ មានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយសារតែជង្ហុក និងដីភក់ច្រើន។
បច្ចុប្បន្នគេសង្កេតឃើញថា នៅក្នុងក្រុងបាត់ដំបងទាំងមូល ក៏មានការជួសជុល ស្ថាបនាផ្លូវជាច្រើនខ្សែផងដែរ និងដាក់បង្កប់លូខ្នាតធំបន្ថែម ដោយសារតែផ្លូវចាស់ៗ មានសភាពទ្រុឌទ្រោម។
រាល់ទង្វើរបស់អាជ្ញាធរខេត្ត ធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិវត្តតាមិម មានការរំភើបរីករាយ ក្រោយពីពួកគាត់ទទួលបានផ្លូវមួយខ្សែនេះ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ