ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យអនុវត្តការគាំពារសង្គមលើស្ត្រីមានផ្ទៃពោះដល់កូនអាយុ ២ឆ្នាំ សម្រាប់វិស័យកាត់ដេរបន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យអនុវត្តការគាំពារសង្គមទៅលើស្រ្ដីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ សម្រាប់ស្ត្រីបម្រើការងារក្នុងវិស័យកាត់ដេរបន្ថែមទៀត។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ចំនួន ១៩,០០០នាក់ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច ស្នើសុំការអធ្យាស្រ័យពីកម្មការនី ដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរ ចំពោះវិសាលភាពនៃការផ្ដល់ការគាំពារសង្គមទៅលើស្រ្ដីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។
កន្លងមក សម្ដេចតេជោ ហ៊ុន សែន គិតថា ការផ្ដល់ការគាំពារសង្គមទៅលើស្រ្ដីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំនេះ បានគ្រប់ដណ្ដប់ទៅលើកម្មការនីបម្រើការងារក្នុងវិស័យកាត់ដេរទៅហើយ តែនៅពេលដែលសម្ដេចសួរមន្ត្រីជំនាញទៅថា មិនទាន់គ្រប់ដណ្ដប់នៅឡើយ។
ដូច្នេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំអនុវត្តទៅលើស្ត្រីមានផ្ទៃពោះ ជាកម្មការនីបម្រើការងារក្នុងវិស័យកាត់ដេរ ខណៈកន្លែងមកបានអនុវត្តទៅលើស្រ្ដីមានផ្ទៃពោះ ដែលបម្រើការងារនៅក្រៅប្រព័ន្ធ និងអ្នកក្រីក្រ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា «ប៉ុន្តែឥឡូវចាប់ពីពេលនេះទៅ គឺយើងត្រូវអនុវត្តចំពោះកម្មការនីនៅតាមរោងចក្រ-សហគ្រាស ដែលនឹងទទួលបានផលប្រយោជន៍ពីការចាប់ផ្ដើមមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ឆ្នាំៗ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា នេះជាគោលនយោបាយចាស់ និងពង្រីកសកម្មភាពថ្មីប៉ុណ្ណោះ ព្រោះកន្លងមករាជរដ្ឋាភិបាល បានអនុវត្តទៅលើស្ត្រីមានផ្ទៃពោះនៅក្រៅប្រព័ន្ធ និងស្ត្រីក្រីក្ររួចមកហើយ តែឥឡូវនេះពង្រីកដល់កម្មការនីបម្រើការងារ ក្នុងវិស័យកាត់ដេរបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះថា «សូមបញ្ជាក់បន្តិច ចាប់ពីខែសីហាទៅបានធ្វើ ឥឡូវនេះក្មួយៗអ្នកដែលកំពុងទទួលផលទាំងឡាយ គឺនៅទទួល ៤ម៉ឺនរៀលសិន ព្រោះត្រូវការអន្តរកាលមួយ ដើម្បីរៀបចំអនុវត្តបន្តយ៉ាងម៉េច អ្នកថ្មី អ្នកចាស់ ត្រូវបន្តគ្នាយ៉ាងម៉េច ប្ដូរគ្នាយ៉ាងម៉េច ឲ្យអនុវត្តចាប់ពីខែសីហាតទៅ ចឹងសូមបញ្ជាក់ពីមុនទៅពិនិត្យម្ដងគេឲ្យ ៤ម៉ឺន ឥឡូវទៅពិនិត្យម្ដងគឺឲ្យ ៨ម៉ឺន ចឹងពិនិត្យ ៤ដង ស្មើនឹង ៣២ម៉ឺនរៀល ដល់តែថ្ងៃឆ្លងទន្លេពីមុនជូនតែ ២០ម៉ឺនទេ ឥឡូវជូនដល់ ៤០ម៉ឺនរៀលៗ»។
បន្ទាប់មកទៀត ក្រោយពីសម្រាកកូនហើយ ត្រូវទៅពិនិត្យចំនួន ១០ដងទៀត ដោយពិនិត្យខ្លួនឯងផង និងពិនិត្យកូនផង ហើយពិនិត្យម្ដងជូនថវិកា ៨ម៉ឺនរៀល។ ដូច្នេះ ១០ដង នឹងត្រូវជូនថវិកាចំនួន ៨០ម៉ឺនរៀល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស