ព័ត៌មានជាតិ
លែងបង្ហូរទឹកស្អុយចូលព្រែកកំពតទៀត អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងកំពតជិតសង់រួចរាល់
អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងកំពត កំពុងដំណើរការសាងសង់គ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។


ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកនេះ លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានបញ្ជាក់ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងកំពតជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកម្ចីពីធនាគារអភិវឌ្ឍអាស៊ី ADB ដែលគ្រោងបញ្ចប់ដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈអាងប្រព្រឹត្តកម្មទឹកកង្វក់ដែលគ្រោងដាក់ឲ្យដំណើរការឆាប់ៗនេះ នឹងអាចបង្វែរសំណល់រាវចេញពីទីប្រជុំជនមិនឲ្យបង្ហូរចូលទៅក្នុងព្រែកកំពត។
«ពីមុនតាមរយៈបណ្តាញលូចាស់សល់ពីជំនាន់បារាំង ទឹកសម្អុយត្រូវបង្ហូរត្រង់ចូលព្រែកកំពង់បាយហៅព្រែកកំពត ចឹងទេប្រព័ន្ធអាងប្រព្រឹត្តិកម្មនេះដាក់ឲ្យដំណើរការ អាចបញ្ចៀសបង្ហូរទឹកកខ្វក់ចូលដោយត្រូវចម្រោះជាមុនសិនមុនបង្ហូរចូលព្រែកធម្មជាតិ»។




អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងកំពតកំពុងសាងសង់ជិតបញ្ចប់ឆាប់ៗនេះ
ជុំវិញមតិរិះគន់បន្ទាប់ពីមានការបង្ហោះចែកចាយការបង្ហូរទឹកសម្អុយចូលទៅព្រែកកំពង់បាយក្នុងក្រុងកំពត ដោយចោទអាជ្ញាធរមិនបានគិតគូរ លោក ឃុត ឧសភា បានច្រានចោលការចោទប្រកាន់នេះ។
លោកបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធចម្រោះទឹកកខ្វក់នេះ អាជ្ញាធរខេត្តបានគិតគូរយូរឆ្នាំមកហើយ ហើយរំពឹងថានៅពេលគម្រោងបញ្ចប់នឹងចូលរួមអភិវឌ្ឍបរិស្ថានអនាម័យរបស់ក្រុងកំពត ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបន្ថែមទៀត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត