ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងមិនដកបណ្ណក្រីក្រពីពលរដ្ឋវិញដោយសារនិន្នាការនយោបាយទេ
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងថា រដ្ឋាភិបាលនឹងមិនធ្វើការដកហូតបណ្ណក្រីក្រ និងបញ្ឈប់ការបើកប្រាក់ដល់គ្រួសារទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដោយសារការប្រកាន់និន្នាការនយោបាយដូចការលើកឡើងរបស់បក្សនយោបាយ ឬជនឆបោកមួយចំនួននោះទេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាចុះថ្ងៃទី២៤ឧសភាបានឱ្យដឹងថា ការលើកឡើងបែបនេះ មានគោលបំណងចង់ឱ្យបងប្អូនប្រជាជន ជាពិសេសគ្រួសារអ្នកទទួលផលពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំកូវីដ-១៩ មានការភ័យខ្លាច និងខឹងសម្បារជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ ដែលកំពុងដឹកនាំបច្ចុប្បន្ន ឬរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងសូមឱ្យប្រជាជនទាំងអស់ កុំចាញ់បោកជនខិលខូចមួយចំនួនដែលបានដើរឃោសនាបោកប្រាស់ថា ក្នុងករណីប្រជាជនចង់បានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩នោះ តម្រូវឲ្យគ្រួសារក្រីក្រត្រូវបង់ប្រាក់ដែលទង្វើខាងលើនោះ មិនត្រឹមត្រូវនោះឡើយ ព្រោះការផ្ដល់បណ្ណក្រីក្រត្រូវបានធ្វើឡើងតាមនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ ដោយមិនមានការរើសអើងនិន្នាការនយោបាយ និងយកកម្រៃណាមួយនោះឡើយ គឺប្រកបដោយអភិក្រមជាមន្ត្រីបម្រើរាស្ត្រ។

ទន្ទឹមនឹងនេះ ក្រសួងសូមឱ្យអ្នកទទួលផលទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីឲ្យបានត្រឹមត្រូវដោយជៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឲ្យអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់។
ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ខុសគោលដៅបែបនេះ ស្នើឲ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះ ជាលាយលក្ខណ៍អក្សរបើក្នុងករណីអ្នកទទួលផលទាំងនោះ នៅមិនរាងចាលនោះទេមេឃុំចៅសង្កាត់ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រនោះឡើងវិញ។
លើសពីនេះទៀត ក្រសួងបានស្នើសុំគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់ត្រូវបន្តគោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលដោយអនុវត្តនូវវិធានការ៣កុំ៣ការពារនៅគ្រប់ទីកន្លែង បើទោះបីជាស្ថានភាពឆ្លងជំងឺកូវីដ១៩ មានសភាពល្អប្រសើរយ៉ាងណាក៏ដោយ និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាៗតាមការកំណត់របស់រដ្ឋាភិបាលដើម្បីធានាបាននូវការកាត់ផ្ដាច់ខ្សែចង្វាក់នៃការឆ្លងជំងឺកូវីដ១៩ និងរស់នៅក្នុងគន្លងនៃបរិបទថ្មី។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៥ខែ មិថុនាឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ រដ្ឋាភិបាលបានបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំកូវីដ១៩ បានចំនួន១៣ជុំ មាន៣៥លើក ដែលមានទឹកប្រាក់ចំនួន៤២២៧០៤៧៤៣១០០០រៀល(បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលានសែសិបប្រាំពីលានបួនរយសាមសិបមួយពាន់គត់) ឬស្មើនឹងប្រមាណ១០៥៦,៧៦លានដុល្លារអាមេរិកដោយមានប្រជាពលរដ្ឋចំនួន ៧០៤៥៣៥គ្រួសារ ដែលមានសមាជិកចំនួន ២៧៨២២១១នាក់៕
អទ្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក