ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រជាង ២លាន៧សែននាក់ អាចទៅបើកប្រាក់ឧបត្ថម្ភនៅជុំទី១៣លើកទី២បាន
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជាង ២លាន៧សែននាក់ អាចទៅបើកប្រាក់ឧបត្ថម្ភនៅជុំទី១៣លើកទី២ ចាប់ពីថ្ងៃទី២៥ខែឧសភាដល់ថ្ងៃទី ២៤ខែមិថុនា ឆ្នាំ២០២៣ ខណៈជុំទី១៣លើកទី១ បានបើករួចហើយចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាចុះថ្ងៃទី២៤ឧសភាបានឱ្យដឹងថា ក្រសួងបានណែនាំដល់បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងតម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាពនិងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។

ក្រសួងបានបន្តទៀតថា ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជនពិនិត្យឃើញភាពមិនប្រក្រតីណាមួយ ក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាក់មិនបាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ រដ្ឋាភិបាលបានបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំកូវីដ១៩ បានចំនួន១៣ជុំ មាន៣៥លើក ដែលមានទឹកប្រាក់ចំនួន៤២២៧០៤៧៤៣១០០០រៀល(បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលានសែសិបប្រាំពីលានបួនរយសាមសិបមួយពាន់គត់)ឬស្មើនឹងប្រមាណ១០៥៦,៧៦លានដុល្លារអាមេរិក ដោយមានប្រជាពលរដ្ឋចំនួន៧០៤៥៣៥គ្រួសារ ដែលមានសមាជិកចំនួន២៧៨២២១១នាក់៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ