ព័ត៌មានជាតិ
បក្សមហាសាមគ្គីជាតិខ្មែរថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្របតាមស្មារតីច្បាប់
គណបក្សមហាសាមគ្គីជាតិខ្មែរបានប្រកាសទទួលស្គាល់ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងនឹងការបដិសេធ ចោលការមិនចុះឈ្មោះគណបក្សនេះក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតខាងមុខ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ការសម្រេចនេះ គឺស្របតាមស្មារតីច្បាប់។
ការទទួលស្គាល់របស់គណបក្សមហាសាមគ្គីជាតិខ្មែរនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធចោលមិនចុះឈ្មោះគណបក្សនេះក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតខាងមុខ ដោយហេតុថា ខុសនឹងគតិច្បាប់។
ឆ្លើយតបនឹងសេចក្ដីសម្រេចនេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចមិនឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្របតាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានប្រកាសដែរថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យសម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិនអាចខ្វះបាន។
គួរជម្រាបថា កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចទទួលពាក្យបណ្ដឹងតវ៉ារបស់ឈ្មោះ តំណាងគណបក្សភ្លើងទៀន និងបណ្ដឹងតវ៉ារបស់ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោល ដោយហេតុថា ខុសនឹងគតិច្បាប់។ ការបដិសេធចោលនេះ គឺមានន័យថា គណបក្សទាំងពីរនេះ មិនអាចចូលរួមឈរឈ្មោះការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខបានឡើយ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ