ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ សាទរចំពោះកិច្ចព្រមព្រៀងលើវិស័យអធិការកិច្ចរវាងកម្ពុជា និងវៀតណាម
ទីក្រុងហាណូយ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការសាទរ និងគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និង អគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបប្រជុំពិភាក្សាជាមួយលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈិមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ នៅទីស្ដីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម កាលពីព្រឹកថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីប្រវត្តិសហប្រតិបត្តិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើវិស័យអធិការកិច្ច រួមមាន ៖ លើកទី១ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០៥ ,លើកទី២ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១២ ,លើកទី ៣ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ចំណែកលើកទី ៤ គឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ។

អនុវត្តតាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និង អគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឲ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និង ការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ។

គួររលឹកផងដែរថា មន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្ដុះបណ្ដាលលើជំនាញអធិការកិច្ច មានពីរវគ្គ (រយៈពេល ៦ ខែ រយៈពេល ៣ ខែ និងរយៈពេល ១ ខែ) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួន សរុប ២៥៣ នាក់ ក្នុងនោះ រយៈពេល ៦ ខែ ចំនួន ៨ នាក់ រយៈពេល ៣ ខែ ចំនួន ២០ នាក់ និងរយៈពេល ១ ខែ ចំនួន ២២៥ នាក់៕
អត្ថបទ ៖ វិមាន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ