ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា រៀបចំផែនការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជាឆ្នាំ២០២១តាមរយៈប្រព័ន្ធ(ZOOM)
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមប្រជុំរៀបចំផែនការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជាឆ្នាំ២០២១តាមរយៈប្រព័ន្ធ(ZOOM) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ។

កិច្ចប្រជុំប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម ៖
១/ បទអន្តរាគមរបស់គណៈកម្មាធិការសាខាអាណត្តិទី៥ ពីមោទនភាពក្នុងការអភិបាលគ្រប់គ្រងសាខា និងបញ្ហាប្រឈម។
២/ ពិគ្រោះយោបល់ និងណែនាំពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន (យុទ្ធសាស្ត្រ២០២១-២០៣០ និងការអភិវឌ្ឍសាខា)
៣/ មតិបូកសរុបកិច្ចប្រជុំ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលជូនសាខា កាកបាទក្រហម ទាំង២៥រាជធានី-ខេត្ត និងទិសដៅការងារឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះសាខាកាកបាទក្រហមទាំង២៥រាជធានី-ខេត្ត ដែលបាននឹងកំពុងបំពេញបេសកកម្មជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនាពេលកន្លងមក។
ជាមួយគ្នានេះ លោកជំទាវ បានផ្តល់នូវគោលគំនិតសំខាន់ៗជូនសាខាទាំង២៥អំពីកិច្ចការងារចម្បងនៃវិស័យស្នូលទាំង៤ដែលរួមមាន១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ន និងធនធាន។

ទន្ទឹមនឹងនេះ លោកជំទាវ បានរំលឹកអំពីប្រតិទិនការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដែលជាសំណូមពរដល់សាខាទាំង២៥ សូមអនុវត្តផែនការសកម្មភាពអប្បបរមារបស់សាខាទៅតាមប្រតិទិនការងារទាំងនោះ ដើម្បីទទួលបានសមិទ្ធផលគួរជាទីមោទនៈថែមទៀត ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌៕
អត្ថបទ ៖ ចាន់ ធី




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?