Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រកាសឆ្នាំ២០៣៥ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិកម្រិតអន្តរជាតិ

បានផុស

នៅ

ក្រសួងទេសចរណ៍បានរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់កម្រិតអន្តរក្រសួងលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដោយ​មាន​ការ​ចូលរួម​ពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី/ខេត្ត និងវិស័យឯកជនជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានចក្ខុវិស័យច្បាស់លាស់ គឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួងប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាក្បាលម៉ាស៊ីនរុញដោលកំណើននៃវិស័យសេដ្ឋកិច្ច-សង្គមដទៃ។

ផែនការយុទ្ធសាស្រ្តជាតិនេះដែរ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន ៣ រួមមាន៖

* គោលដៅយុទ្ធសាស្រ្តទី ១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍ជាមួយយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ រួមមាន៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ, ២-ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣-ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ៤-ការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍, ៥-ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍​។

* គោលដៅយុទ្ធសាស្រ្តទី២ ផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ រួមមាន៖ ១-ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ២-ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ៣-ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

* គោលដៅយុទ្ធសាស្រ្តទី៣ ផ្ដោតលើការលើកកម្ពស់បរិយាបន្នទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា ២-ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។

អង្គសិក្ខាសាលាក៏ទទួលបានធាតុចូលជាច្រើនទៀតពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកបំពេញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មានភាពសម្បូរបែប និងធានាបាននូវចីរភាព។

គួរជម្រាបថា សេចក្តីព្រាងនេះនឹងដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩ និងគ្រោងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យមុនដាក់ឆ្លងរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៣៦ នាទីutes មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

ព័ត៌មានជាតិ៤៨ នាទីutes មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម