ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តកំពង់ធំ សម្រេចរំសាយស្រះសហគមន៍ ដើម្បីប្រយោជន៍សាធារណៈ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រេចរំសាយសហគមន៍ស្រះជម្រកត្រីលាភទង ក្រោយពីប្រជាពលរដ្ឋជាង ២០០ គ្រួសារដាក់ពាក្យស្នើរសុំរំសាយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈដូចមុន។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញចុះជួយស្តាប់សំណើប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ស្រះជម្រកត្រីលាភទង ស្ថិតភូមិឥន្ទកុមារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះតំណាងប្រជាពលរដ្ឋចំនួន ៤រូប លោក សឿង សុភាព, លោក សយ រ៉ន, លោក ខាត់ ខុម និងលោកស្រី ហេង ឌីម៉ង់ លើកឡើងប្រហាក់ប្រហែល គ្នាពីបញ្ហាដែលប្រជាពលរដ្ឋជួបផលលំបាក ក្រោយពីការបង្កើតគណៈកម្មការសហគមន៍ស្រះជម្រកត្រីមក។ បញ្ហាទាំងនោះមាន៖
១. ស្រះជម្រកត្រី ដែលអតីតជាត្រពាំងលាភទង ត្រូវបានកាន់កាប់ហ៊ុំព័ទ្ធរបងដោយគណៈកម្មការសហគមន៍ ដោយមិនឱ្យ គោ ក្របី ជាសត្វពាហនៈរបស់ពួកគាត់ចូលផឹកដូចកាលមុន។
២. ក្នុងរង្វង់ជុំវិញស្រះ ១០០ ម៉ែត្រ គណៈកម្មកាសហគមន៍មិនអនុញ្ញាតប្រជាពលរដ្ឋធ្វើស្រែប្រាំងក្នុងដីកម្មសិទ្ធិ និងមិនឱ្យនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ នៅវដូវស្សា។
៣. គណៈកម្មការសហគមន៍មិនបានផ្សព្វផ្សាយពីសមិទ្ធផលដែលកើតចេញពីផលប្រយោជន៍នៃស្រះសហគមន៍ ជាពិសេសផលត្រី និងអត្ថប្រយោជន៍ ដែលទទួលបានជាប្រចាំនៃឆ្នាំនីមួយៗ។ ក្រុមតំណាងប្រជាពលរដ្ឋ បន្តថា កាលដើមឡើយអាជ្ញាធរមូលដ្ឋាន ស្នើសុំប្រជាពលរដ្ឋផ្តិតមេដៃ សុំជីកយកអាច់ដីយកមកធ្វើផ្លូវ និងស្តារត្រពាំងលាភទង ឱ្យជ្រៅដើម្បីផលប្រយោជន៍រួមតែប៉ុណ្ណោះ មិនមែនធ្វើជាស្រះសហគមន៍នោះទេ។
ក្នុងនោះ លោក ជិន ស៊ីថា នាយកខណ្ឌរដ្ឋបាលជលផលកំពង់ធំ លើកឡើងថា ការរៀបចំបង្កើតស្រះ ជម្រកត្រីនេះ កើតឡើងដោយសារ អាជ្ញាធរមូលដ្ឋានរួមប្រជាពលរដ្ឋស្នើសុំឱ្យបង្កើតឡើង កាលឆ្នាំ២០១៦ ដោយមូលហេតុឃើញថា នឹងផ្តល់លប្រយោជន៍ដល់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយនៃការចូលរួមថែរក្សាសន្និសុខស្បៀង រក្សានូវធនធានជលផល តាមរយៈការបង្កើតជាស្រះការពារត្រីមេពូជ នៅក្នុងរដូវប្រាំងកុំឱ្យផុតពូជ។
ទន្ទឹមជាមួយនូវការស្តាប់ពីផលលំបាក និងការស្នើសុំរបស់ប្រជាពលរដ្ឋជាច្រើរូប រួមជាមួយតំណាងប្រជាពលរដ្ឋផងនោះ លោក ប៉ែន វណ្ណរិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រេច៖
១. រំសាយគណៈកម្មការសហគមន៍ស្រះជម្រកត្រីលាភទង
២. ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ អាស្រ័យផលស្មើៗគ្មាលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលនៅជុំវិញដូចមុន
៣. មិនឱ្យមានការហាមឃាត់បិទបាំង គោ ក្របី ទៅផឹកទឹកត្រពាំង។
៤. ស្រះជម្រកត្រីលាភទង ត្រូវគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋានទុកជាទ្រព្យសម្បត្តិរួមរួម ដោយមិនអនុញ្ញាត ឱ្យប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។
ចំពោះការរំលាយសហគមន៍ រូបលោកនឹងឱ្មន្រ្តីជំនាញធ្វើរបាយការណ៍អនុវត្តតាមនីតិវិធី និងចេញជាលិខិតលាយលក្ខណ៍អក្សរជាធរមាន៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?