ព័ត៌មានជាតិ
បច្ចេកទេសថ្មីក្នុងការចិញ្ចឹមមាន់ កសិករវ័យក្មេងម្នាក់ ទទួលជោគជ័យរយៈពេល៥ឆ្នាំ
កសិករវ័យក្មេងម្នាក់ បានតស៊ូព្យាយាមរៀនសូត្រចិញ្ចឹមមាន់ស្រែយកពង ដែលយកកូនលក់ ទទួលបានជោគជ័យក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ នៅក្នុងភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលប្រជាកសិករយើងគ្មានមុខរបរ ផ្គត់ផ្គង់ ជីវភាព នៅក្នុងគ្រួសារគួរតែយកគំរូតាម។

លោក សយ ចាន់ណាត បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានរៀបរាប់អំពីមុខរបបចិញ្ចឹមមាន់ស្រែ យកពងភ្ញាស់យកកូនលក់របស់លោកប្រាប់ថា មកដល់ថ្ងៃនេះលោកបានប្រកបមុខរបរនេះរយៈពេល៥ឆ្នាំហើយ ដែលមុនដំបូងឡើយលោកបានតស៊ូព្យាយាមរៀន សូត្រជាមួយសាលាកសិកម្មនិងជាមួយកសិដ្ឋានចិញ្ចឹមមាន់មួយចំនួន ដើម្បីយកបទពិសោធន៍មកអនុវត្តទទួលបានជោគជ័យ។

ជាក់ស្តែងក្នុងពេលនេះ លោកកំពុងចិញ្ចឹមមាន់មេចំនួន ៥០០ក្បាលនិងមាន់ឈ្មោល៨០ក្បាល ដោយបានប្រើបច្ចេកទេសថ្មីយកមេជីវិតរបស់មាន់ឈ្មោលចាក់បញ្ចូលក្នុងមាន់ឲ្យវាពង និងយកពងនោះទៅភ្ញាស់ជាមួយទូរអគ្គិសនី ដែលអាចភ្ញាស់ពងមាន់បានមួយម៉ឺនគ្រាប់ ដើម្បីយកកូនលក់។ ដោយឡែកក្នុងពេលនេះ ក្នុងមួយថ្ងៃមាន់បានផ្ដល់ពងឲ្យលោកជាង ១០០ គ្រាប់ ហើយក្នុង ១ខែលោកអាចភ្ញាស់កូនមាន់បានពី ១ពាន់ក្បាលទៅ២ពាន់ក្បាល ដើម្បីលក់ចែកជូនកសិករនៅក្នុងស្រុក។


ក្នុងនោះដែរ កូនមាន់ ដែលមានអាយុមួយអាទិត្យលក់បានក្នុង១ក្បាលថ្លៃ ៣៥០០ រៀល ចំណែកកូនមាន់ ដែលមានអាយុ ២១ ថ្ងៃ ចាក់វ៉ាក់សាំងហើយ គឺលក់បាន១ក្បាលថ្លៃ ៥ពាន់រៀល គឺភ្ញាស់កូន មាន់លក់ឲ្យម៉ូយកុម្ម៉ង់ទិញ មិនដែលនៅសល់នោះឡើយ។ ជាមួយគ្នានេះដែរ កសិករដែលទិញកូនមាន់ស្រែរបស់លោកយកទៅចិញ្ចឹម គឺលោកបានជួយពន្យល់ណែនាំអំពីរបៀបចិញ្ចឹមមាន់ របៀបធ្វើវ៉ាក់សាំងចាក់ឲ្យមាន់ជាដើម ដោយលោកមិនលាក់តម្រិះនោះឡើយ ដើម្បីរួមចំណែកឲ្យប្រជាកសិករ នៅតាមមូលដ្ឋាន អាចបង្កើនមុខរបរលើកស្ទួយជីវភាពក្នុងគ្រួ សារបានល្អប្រសើរ។

ទាក់ទងនឹងការចិញ្ចឹមមាន់ភាគខាងលើនេះដែរ លោក ហ៊ុន លី អនុប្រធានការិយាល័យបសុពេទ្យខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់កសិករចិញ្ចឹមមាន់ទាំងអស់ សូមអនុវត្តវិធានការចាក់វ៉ាក់សាំងនិងធ្វើអនាម័យតាមទ្រុងមាន់ទាឲ្យបានល្អ ដើម្បីបង្ការជំងឺគ្រុនផ្ដាសាយបក្សីកុំឲ្យឆ្លងចូល នៅក្នុងសហគមន៍របស់យើង៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ កសិករក្នុងស្រុកសំឡូត ព្រួយបារម្ភរឿងតម្លៃទីផ្សារម្រេច ធ្លាក់ចុះរាល់ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ