Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ខេត្តខ្លះឆ្លាត កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាញយកអ្នកវិនិយោគ​អភិវឌ្ឍខេត្តខ្លួន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ខេត្តខ្លះឆ្លាត កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកអ្នកវិនិយោគ ទៅអភិវឌ្ឍខេត្តរបស់ខ្លួន។ សម្តេចលើកឡើងដូច្នេះ« សង្ឃឹមថា ខេត្តនានា នឹងទាក់ទាញអ្នកវិនិយោគទៅកាន់ខេត្តរបស់ខ្លួន»។ សម្តេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុងពិធីជួប​សំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ មានវិនិយោគកាន់តែច្រើន ការអភិវឌ្ឍប្រទេសកាន់តែលឿន។ បច្ចុប្បន្ននេះ ខេត្តដែល​ទាក់ទាញវិនិយោគបង្កើតរោងកច្រសហគ្រាសច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ។

នៅដើមឆ្នាំ ២០២៣នេះ ខេត្តកំពង់ស្ពឺទទួលបានអ្នកនិយោគបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី ២៤ ឧសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រោងចក្រចំនួន៦ រួមមាន រោងចក្រផលិតកាបូប ស៊ីលីកូន គ្រឿងកែច្នៃ សម្ផស្ស ក្រដាសវេចខ្ចប់ និងរបស់របរប្រើប្រាស់របស់សត្វសុនខ គ្រោងបោះទុនវិនិយោគប្រមាណ ៥០លានដុល្លារ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើតការងារដល់កម្មករ កម្មការិនីប្រមាណ ៦ពាន់ ទៅ ១ម៉ឺនកន្លែង។

លោក វ៉ី សំណាង បានលើកឡើងថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន​ឱ្យចូលមក​វិនិយោគនៅខេត្តកំពង់ស្ពឺនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈ​ការបង្កើតការងារផ្តល់ប្រាក់​ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូល​សម្រាប់​ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូល​បានពីការ​ប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់​យកទៅអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនានា ជាពិសេសបាន​ជួយដល់​កំណើន​សេដ្ឋកិច្ចជាតិផងដែរ។

ដោយឡែកខេត្តព្រះសីហនុ ទើបតែទទួលបានគម្រោងថ្មីចំនួន៣បន្ថែមទៀត គ្រោងបោះទុនវិនិយោគជិត ៣០លានដុល្លារ បង្កើតផ្សារទំនើប, កែច្នៃម្ហូបអាហារ និងកែច្នៃឈើដាំ។ លោក ឡង់ ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុង​ខេត្តព្រះសីហនុ រួមមាន៖

១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា​ និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ

២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ

៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ មានរោងចក្រ-សហគ្រាស បើកថ្មីចំនួន៣ ៧៤៨ មានកម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលបានបំពេញការងារ ។ ក្នុងនោះវិស័យកាត់ដេរចំនួន២៣៤កន្លែង មានកម្មករនិយោជិតជាង ៧ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម