ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ផ្អាកសកម្មភាពទីតាំងរណ្ដៅដីមួយកន្លែងនៅស្រុកខ្សាច់កណ្តាល
អាជ្ញាធរខេត្តកណ្ដាល បានផ្អាកសកម្មភាពទីតាំងរណ្ដៅដីមួយកន្លែង នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល បន្ទាប់ពីម្ចាស់រណ្តៅដីនេះ បានដឹកជញ្ជូនធនធានរ៉ែយ៉ាងសកម្មមិនមានច្បាប់អនុញ្ញាត និងអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់នៅតំបន់នោះ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះរួមមាន កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនៅរណ្តៅដីមួយកន្លែងដែលម្ចាស់ឈ្មោះ អ៊ុក រដ្ឋា ស្ថិតនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណ ជាដើម។ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីទទួលបានបទបញ្ជាដោយផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក ណុប ដារ៉ា បានឲ្យដឹងទៀតថា ក្នុងការចុះពិនិត្យនេះ គឺក្រុមការងារ និងមន្ទីរជំនាញបានរកឃើញថា ទីតាំងរណ្តៅដីនេះ គឺកំពុងធ្វើសកម្មភាពដឹកជញ្ជូនធនធានរ៉ែយ៉ាងសកម្មដោយមិនមានច្បាប់អនុញ្ញាតឡើយ ដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់នៅតំបន់នោះ។ លោកបានបន្តថា ក្រុមការងារ និងមន្ទីរជំនាញ បានតម្រូវឱ្យការដ្ឋាននេះត្រូវផ្អាកអាជីវកម្ម និងដោយមានការបញ្ជាពីលោកព្រះរាជអាជ្ញារងបានធ្វើការឃាត់ទុកគ្រឿងចក្រចំនួន៧គ្រឿងដោយបានប្រគល់ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាលរក្សាទុក និងរងចាំម្ចាស់អាជីវកម្មចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងករណីម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាពនេះទៀត ក្រុមការងារនឹងចុះកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ព្រមទាំងម្ចាស់អាជីវកម្មត្រូវតែបង់សួយសារទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមកផងដែរ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ