ព័ត៌មានជាតិ
គ្រូពេទ្យជំនាញ ៖ ទារកកើតមិនគ្រប់ខែភាគច្រើនប្រឈមនឹងបញ្ហាសុខភាពភ្នែក
គ្រូពេទ្យឯកទេសភ្នែកកុមារនៃមនី្ទរពេទ្យកុមារជាតិ បានអះអាងថា ទារកកើតមកមិនគ្រប់ខែភាគច្រើនប្រឈមនឹងបញ្ហាសុខភាពភ្នែកញឹកញាប់ ដែលទាមទារឱ្យយកចិត្តទុកដាក់ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីចៀសផុតពិការភាព។

កញ្ញាវេជ្ជបណ្ឌិត អន សុខចេង គ្រូពេទ្យឯកទេសភ្នែកកុមារនៃមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ទារកកើតមកមិនគ្រប់ខែភាគច្រើនមានកើតជំងឺភ្នែកញឹបញាប់ពិសេសជំងឺបាតភ្នែក ដោយសារការលូតលាស់របស់ទារកមិនទាន់គ្រប់គ្រាន់។
កញ្ញាវេជ្ជបណ្ឌិត អន សុខចេង បានបន្តថា ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថា ទារកនោះមានបញ្ហាជំងឺបាតភ្នែក គឺយើងអាចព្យាបាលបានទាន់ពេលវេលា ដោយដំណាក់កាលខ្លះត្រូវព្យាបាលភ្លាមៗ និងដំណាក់កាលខ្លះទៀត ត្រូវធ្វើការតាមដានទៅតាមស្ថានភាពជំងឺជាក់ស្តែងរបស់ទារកនោះ។

កញ្ញាវេជ្ជបណ្ឌិត អន សុខចេង បានបន្តទៀតថា «វាជាចំណេះដឹងមួយហើយប្រជាពលរដ្ឋ និងគ្រូពេទ្យ ត្រូវមានការយល់ដឹងពីបញ្ហានេះ ដោយហេតុថា មានប្រជាពលរដ្ឋមួយចំនួន នៅពេលដែលមានកូនកើតមកមិនគ្រប់ខែពួកគាត់ មិនបានតាមដានលើចំណុចនេះនោះទេ ភាគច្រើនអាណាព្យាបាល ចាប់អារម្មណ៍តែទៅលើជំងឺបេះដូង ឬជំងឺសួត ជាដើម។ គាត់មិនដឹងថាកូនកើតមកមិនគ្រប់ខែ ត្រូវយកមកពិនិត្យភ្នែកនោះទេ»។
គ្រូពេទ្យ ក៏ត្រូវតាមដានពីចំនួនគីឡូរបស់ទារកដែលទើបនឹងកើត និងតាមដានលើករណីជំងឺផ្សេងៗទៀតផងដែរ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺដើម្បីព្យាបាលជំងឺ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។
លោក សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ក្នុងថ្ងៃមន្ទីរពេទ្យមានទទួលកុមារកើតមកមិនគ្រប់ខែសម្រាកព្យាបាលជំងឺប្រមាណជាង១០នាក់ក្នុងនោះ មានសម្រាលនៅមន្ទីរពេទ្យកុមារជាតិផ្ទាល់និងបញ្ជូនមកពីតាមមន្ទីរពេទ្យរដ្ឋនិងឯកជននានា។
លោកសាស្ត្រាចារ្យបានបន្តថា« ពីមុនពេលកុមារកើតមកមិនគ្រប់ខែមានមួយចំនួនស្លាប់មិនអាចជួយសង្គ្រោះបានតែបច្ចុប្បន្នពេលសម្រាលហើយឆ្មបជំនាញអាចជួយសង្រ្គោះបានទាន់ពេលវេលាដោយសារកត្តាការរីកចម្រើនប្រទេសជាតិដូចជាមានផ្លូវល្អបញ្ជួនអ្នកជំងឺមកសង្គ្រោះបានទាន់ពេលនិងគ្រូពេទ្យមានជំនាញច្រើនព្រមទាំងមានឧបករណ៍ទំនើបៗក្នុងការជួយសង្គ្រោះទារកដែលរួមចំណែកកាត់បន្ថយអត្រាស្លាប់បានច្រើន»។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ដើម្បីលើកកម្ពស់សុខភាពភ្នែកដល់ទារក និងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត មនី្ទរពេទ្យកុមារជាតិ នឹងបើកដំណើរការពិនិត្យ ព្យាបាលជំងឺភ្នែក សម្រាប់ទារក កុមារក៏ដូចជាមនុស្សចាស់នាពេលឆាប់ៗខាងមុខនេះបន្ទាប់ពីទទួលបានសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែករួចហើយ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ មានតម្លៃប្រមាណជិត១១ម៉ឺនដុល្លារ នឹងជួយដល់ទារក និងកុមារពិសេសទារកកើតមកមិនគ្រប់ខែដែលមានបញ្ហាជំងឺបាតភ្នែកឱ្យទទួលបានការព្យាបាលមួយប្រកបដោយប្រសិទ្ធភាពចៀសផុតពីពិការភាព៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ