Connect with us

ព័ត៌មានជាតិ

ចាប់រថយន្ដពីរគ្រឿងលួចនាំចូលសាច់មាន់ និងសាច់ជ្រូកខូចគុណភាពពីប្រទេសវៀតណាម និងថៃ

បានផុស

នៅ

ផលិតផលពីសាច់មាន់ ជ្រូក បង្កក់ពីប្រទេសវៀតណាម និងស៊ុតមាន់ ប្រហិតចម្រុះពីប្រទេសថៃសម្រុកចូលមកចរាចរណ៍លើទីផ្សារខេត្តបន្ទាយមានជ័យដោយខុសច្បាប់ និងខូចគុណភាពជាច្រើនតោនតាមរយះរថយន្តក្រុង និងរថយន្តសាំយ៉ុងត្រូវបានមន្រ្កីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីអយ្យការសាលាដំបូងបង្រ្កាប់យកទៅកម្ទេចចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ ទូច ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ចាប់តាំងពីម៉ោង៤​ទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោកបានដឹកនាំក្រុមត្រួតពិនិត្យចលនាសត្វការិយាល័យ សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង លុយ លីហួរ នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឃាត់ចាប់បទល្មើសចំនួន០២ករណី។ ដោយករណីទី១ឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ម៉ាក HYUNDAI AERO SPACE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-9889 ដែលផ្ទុកស៊ុតមាន់សរុប ១២០ដុំ ស្មើនឹង ៣៦ ០០០ គ្រាប់ (១ដុំ=៣០០គ្រាប់) និងផលិតផលសាច់បង្កកសរុបទាំងអស់ ៥៣០គីឡូក្រាម (ដោយក្នុងនោះដាក់ក្នុងធុងស្នោចំនួន​០៤=២០០គីឡូក្រាម និងកេះក្រដាសចំនួន១៦កេះ=៣៣០គីឡូក្រាម) ដោយបាននាំចូលពីប្រទេសវៀតណាម ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាចេញ នៅត្រង់ចំណុចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដោយអ្នកបើករថយន្តឈ្មោះ នៅ ផាន (ស៊ីឈ្នួលដឹក) នៅខេត្តត្បូងឃ្មុំ ។

ចំពោះផលិតផលសាច់ជ្រូក មិនបានរក្សាទុកឲ្យយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់-18អង្សា​​សេ និងកន្លែងស្តុកទុកពុំមានអនាម័យ)។ ករណីទី២ ឃាត់ចាប់រថយន្ត០១គ្រឿងទៀត ម៉ាក Ssangyong Istana ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ កំពង់ចាម 2A-0180 ផ្ទុកប្រហិតចម្រុះចំនួន ៥ ៣៤៦គីឡូក្រាម និងសាច់សត្វមាន់ចំនួន ១ ៥៨០គីឡូក្រាម ដែលនាំចូលផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់សត្វមាន់) ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឆ្ពោះទៅលក់ចែកចាយដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ នៅត្រង់ចំណុច​ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត ជិតភ្លើងស្តុប ។

មន្រ្តីជំនាញបានយកវត្ថុតាងល្មើសទាំងពីរខាងលើ មកបង្ខាំងទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយក្រុមការងារចម្រុះបានឯកភាពគ្នា ស្នើសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការដុតកម្ទេចចោលនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាថ្ងៃខែឆ្នាំដដែល៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខនិងវិស័យអាទិភាពជាមួយកម្ពុជាឱ្យខ្លាំងថែមទៀត

ព័ត៌មានជាតិ៨ ម៉ោង មុន

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារ ដល់រដ្ឋបាលរាជធានី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ

សេដ្ឋកិច្ច៨ ម៉ោង មុន

សមាគមលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់ចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍១៦ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម១២ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

សន្តិសុខសង្គម៥ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម