ព័ត៌មានជាតិ
ក្រសួងអប់រំជ្រើសរើសជំនួយការអប្បមាទជាង២ពាន់នាក់នៅទូទាំងប្រទេសសម្រាប់ត្រួតពិនិត្យការប្រឡងបាក់ឌុបនៅឆ្នាំនេះ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានជ្រើសរើសជំនួយការអប្បមាទជាង២ពាន់នាក់សម្រាប់ត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកដំណើរការឡើងវិញនៅដំណាក់កាលទី៣នៅទីស្តីការក្រសួង លោកបណ្ឌិតសភា ចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះក្រសួងអប់រំនៅតែជ្រើសរើសជំនួយការអប្បមាទដូចឆ្នាំមុនដដែលទេដែលមានប្រមាណជាង២ពាន់នាក់សម្រាប់ត្រួតពិនិត្យដំណើរការប្រឡងដោយសារចំនួនមណ្ឌលប្រឡងមានការកើនឡើងជាងឆ្នាំមុនតែ៨មណ្ឌលប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងអប់រំនឹងបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីមានការសូកប៉ាន់លុយកាក់នៅពេលប្រឡង និងអំពើពុករលួយផ្សេងៗមួយចំនួនទៀតដែលកើតឡើងក្នុងកំឡុងពេលប្រឡង។
គួរបញ្ជាក់ថា ជំនួយការអប្បមាទនេះមានតួនាទីជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រ ទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យនិងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌលដោយមណ្ឌលសំណេរនីមួយៗ ត្រូវមានជំនួយការអប្បមាទចំនួន១នាក់សម្រាប់ទទួលខុសត្រូវ២បន្ទប់ប្រឡង។
កាលពីឆ្នាំមុនជំនួយការអប្ប មាទទូទាំងប្រទេសនេះត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិត ដែលមានភាពហ្មត់ចត់ភាពស្មោះត្រង់ សុចរិតភាព ស្នា ដៃ ល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់យកមកបណ្តុះបណ្តាលដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញសម្រាប់ត្រួតពិនិត្យដំណើរការប្រឡងនៅតាមបន្ទប់ប្រឡងនានា។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមទៀតថា ក្រសួងអប់រំនៅតែប្តេជ្ញាធានាគុណភាពប្រឡងខ្ពស់ដដែលដោ យឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានទាំងអស់គ្នា។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី២១និង២២ខែធ្នូឆ្នាំ២០២០ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១២១២០១នាក់ចែកចេញជា២១០មណ្ឌល៕
ដោយ ៖ សំអឿន



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម