Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ជ្រើសរើស​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​សម្រាប់​ត្រួតពិនិត្យ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានជ្រើសរើស​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​សម្រាប់​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ដើម្បី​ធានា​ឱ្យ​ដំណើរ​ការប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​។

ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័​ត៍​មាន​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​នៅ​ដំណាក់កាល​ទី​៣​នៅ​ទីស្តីការក្រសួង លោក​បណ្ឌិតសភា ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ជ្រើសរើស​ជំនួយការ​អប្បមាទ​ដូច​ឆ្នាំមុន​ដដែល​ទេ​ដែលមាន​ប្រមាណ​ជាង​២​ពាន់​នាក់​សម្រាប់​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​ដោយសារ​ចំនួន​មណ្ឌល​ប្រឡង​មានការ​កើនឡើង​ជាង​ឆ្នាំមុន​តែ​៨​មណ្ឌល​ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្រសួង​អប់រំ​នឹង​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងករណី​មានការ​សូកប៉ាន់​លុយកាក់​នៅពេល​ប្រឡង និង​អំពើពុករលួយ​ផ្សេងៗ​មួយចំនួនទៀត​ដែល​កើតឡើង​ក្នុងកំឡុងពេល​ប្រឡង​។

គួរ​បញ្ជាក់​ថា​ ជំនួយការ​អប្បមាទ​នេះ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រ ទេស​ប្រចាំ​មណ្ឌល​សំណេរ​លើ​ការត្រួតពិនិត្យ​និង​សង្កេត​ដំណើរ​ការប្រឡង​ប្រចាំ​មណ្ឌល​ដោយ​មណ្ឌល​សំណេរ​នីមួយៗ ត្រូវមាន​ជំនួយការ​អប្បមាទ​ចំនួន​១​នាក់​សម្រាប់​ទទួលខុស​ត្រូវ​២​បន្ទប់​ប្រឡង​។

កាលពី​ឆ្នាំមុន​ជំនួយការ​អប្ប មាទ​ទូទាំងប្រទេស​នេះ​ត្រូវបាន​ជ្រើសរើស​ចេញពី​គរុ​សិស្ស និង​គរុ​និស្សិត ដែលមាន​ភាព​ហ្មត់ចត់​ភាពស្មោះត្រង់ សុចរិត​ភាព ស្នា ដៃ ល្អ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​យកមក​បណ្តុះបណ្តាល​ដើម្បីឱ្យ​ពួកគាត់​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​នៅតាម​បន្ទប់​ប្រឡង​នានា​។

យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បន្ថែមទៀតថា ​ក្រសួង​អប់រំ​នៅតែ​ប្តេជ្ញា​ធានា​គុណភាព​ប្រឡង​ខ្ពស់​ដដែល​ដោ យ​ឈរលើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ទាំងអស់គ្នា​។

គួរ​បញ្ជាក់​ថា ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២១​និង​២២​ខែធ្នូ​ឆ្នាំ​២០២០​ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​១២១២០១​នាក់​ចែកចេញជា​២១០​មណ្ឌល៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម