ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពឲ្យបានល្អថែមទៀត
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ជាពិសេស គឺបង្ការសុខភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងអំឡុងពេលក្រុមការងាររបស់លោកចុះទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកងមាស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ការចុះពិនិត្យ ព្យាបាលនេះ ត្រូវបានដឹកនាំដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស អមដំណើរដោយលោក ហាន កុសល តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោក លោកស្រី មកពីភាគីពាក់ព័ន្ធទាំងអស់បានចូលរួម។

លោករដ្ឋមន្ត្រី ក្រសួងអប់រំ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំកៀរគរថវិកា និងចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកកងមាសនេះ ក៏ដូចជា នៅទូទាំងប្រទេសផងដែរ។ ទាំងអស់នេះ ជាសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តម និងបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងស្រុកកងមាស ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។

សកម្មភាពទាំងអស់នេះបានសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងសុខភាពប្រជាពលរដ្ឋទូទៅ ព្រោះសុខភាព គឺជាកត្តាចម្បងដែលប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ធ្វើឲ្យសេដ្ឋកិច្ចសង្គម ក៏ដូចជា សេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ នៅក្នងឱកាសដែលប្រជាពលរដ្ឋកំពុងរស់ក្នុងសុខសន្តិភាពពេញលេញ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?