Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ប្រើពេល២ថ្ងៃ ដោះស្រាយសំណើ និងសំណុំរឿងវិវាទជាង៧០ របស់ពលរដ្ឋក្នុងស្រុកឈូក

បានផុស

នៅ

ប្រជាពលរដ្ឋក្នុងឃុំ១០ ក្នុងស្រុកឈូក បានដាក់ពាក្យបណ្តឹង រួមទាំងសំណើផ្សេងៗប្រមាណជាង៧០សំណើ-សំណុំរឿងនាពេលកន្លងមក អភិបាលខេត្តកំពតបានចុះទៅដោះស្រាយក្នុងមូលដ្ឋានផ្ទាល់ ដោយប្រើប្រាស់រយៈពេល២ថ្ងៃដើម្បីសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋ។ ហើយការដោះស្រាយនេះដែរប្រជាពលរដ្ឋដែលជាគូរទំនាស់គឺពេញចិត្តក្នុងការទទួលយក និងត្រេកអរជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមទាំងសំណើផ្សេងៗប្រមាណជាង៧០ របស់ប្រជាពលរដ្ឋចំនួន១០ឃុំ ក្នុងស្រុកឈូក ដែលការដោះស្រាយនេះត្រូវបានធ្វើឡើងពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើនៅក្នុងបរិវេណវត្ត នារាយណ៍ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក និងទីតាំងទី២ ធ្វើនៅក្នុងរិវេណវត្ត អង្គចៅពញា ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាគូរទំនាស់ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកថា យើងទាំងអស់គ្នាអាចមានសុខសន្តិភាព រស់នៅមានសិទ្ធិសេរីភាពដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃកំណើតទី២ ដែល​សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យ និងរកមកដោយលំបាក ដូច្នេះ យើងត្រូវរស់នៅដោយសេចក្តីថ្លៃថ្នូ រួមសាមគ្គី កុំឱ្យមានការឈ្លោះទាស់ទែងគ្នា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានបន្ថែមថា ពេលណាដែលយើងមិនចេះអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមកនោះទេ នោះការរស់នៅក៏មិនមានសេចក្តីសុខ និងបណ្តាលឱ្យខាតពេលវេលារកស៊ីចិញ្ចឹមជីវិតផងដែរ។

សូមបញ្ជាក់ផងដែរថា យន្តការដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកយកមកដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការមានពីរ គឺយន្តការគ្រួសារ ដោយឯកឧត្តមបានបញ្ចូលខ្លួនឯកឧត្តមផ្ទាល់ជាសមាជិកម្នាក់ក្នុងគ្រួសារ​បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងយន្តការទីពីរ គឺយន្តការច្បាប់ ប្រសិនបើសំណុំរឿងវិវាទពាក់ព័ន្ធនឹងផ្លូវច្បាប់។

រាល់ការដោះស្រាយវិវាទតាមបណ្តាក្រុងស្រុក ឯកឧត្តមអភិបាលខេត្ត តែងតែនាំមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងមេធាវីប្រចាំខេត្តដើម្បីចូលរួមបកស្រាយនូវការងារពាក់ព័ន្ធឱ្យពលរដ្ឋបានដឹង និងយល់ពីបញ្ហាផ្សេងៗផងដែរ។

ប្រជាពលរដ្ឋដែលជាគូរវិវាទទាំងអស់ក្នុងឃុំចំនួន១០ ដែលបានធ្វើការដោះស្រាយនេះ មានការពេញចិត្តចំពោះដំណោះស្រាយដ៏ល្អ និងសមស្របរបស់ឯកឧត្តមអភិបាលខេត្ត ដោយការសម្របសម្រួលក្នុងរឿងនីមួយៗ ឯកឧត្តមមាន​សុភវិនិច្ឆ័យត្រឹមត្រូវ មានការថ្លឹងថ្លែងច្បាស់លាស់ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយក៏ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម