ព័ត៌មានជាតិ
ទីតាំងល្បែងឆ្នោតគ្រប់ប្រភេទ កំពុងតែបើកលក់យ៉ាងចំហ ជ្រកក្រោមស្លាកវេរលុយ
បាត់ដំបង ៖ ទីតាំងឆ្នោតដ៏ធំមួយ នៅក្នុងក្រុងបាត់ដំបង កំពុងតែបើកលក់យ៉ាងបើកចំហដោយ ជ្រកក្រោមស្លាកវេរលុយ ហើយបើកលក់ ពីព្រឹកទល់នឹងយប់។
គួរបញ្ជាក់ថា ទីតាំងដ៏ធំមួយនេះ ស្ថិតនៅក្បែរស្តុបផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយម្ចាស់ទីតាំងនេះ គឺបានឈរលក់ឆ្នោតទាំងប្តីប្រពន្ធ។
បើតាមមជ្ឈដ្ឋានដែលនៅក្បែរទីតាំងនេះបាននិយាយថា ចាប់តាំងពីព្រឹក ដល់យប់ គឺមានមនុស្សចេញចូលជាហូរហែរ គ្មានលោះឡើយ ដើម្បីចាក់កន្ទុយលេខគ្រប់ប្រភេទ។
ប្រភពដដែលបានបន្ថែមថា ប្តីប្រពន្ធទាំង ២ នាក់នេះ សម្តីកោងថែមទៀតផង ដោយគ្មានខ្លាចអ្នកណានោះទេ។
នៅក្នុងរឿងនេះ លោកស្នងការ សាត គឹមសាន បានលើកឡើងថា បើលោកដឹងថា ស្នងការរងណាមួយដែលឈរនៅពីក្រោយល្បែងស៊ីសង លោកនឹងមានវិធានការទៅតាមវិន័យរបស់កងកម្លាំង៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?