Connect with us

ព័ត៌មានជាតិ

ទីតាំង​ល្បែង​ឆ្នោត​គ្រប់​ប្រភេទ កំពុង​តែ​បើក​លក់​យ៉ាង​ចំហ ជ្រក​ក្រោម​ស្លាក​វេរលុយ

បានផុស

នៅ

បាត់ដំបង ៖ ទីតាំង​ឆ្នោត​ដ៏​ធំ​មួយ នៅក្នុង​ក្រុង​បាត់ដំបង កំពុង​តែ​បើក​លក់​យ៉ាង​បើក​ចំហ​ដោយ ជ្រក​ក្រោម​ស្លាក​វេរ​លុយ ហើយ​បើក​លក់​ ពី​ព្រឹក​ទល់នឹង​យប់។

គួរ​បញ្ជាក់​ថា ទីតាំង​ដ៏​ធំ​មួយ​នេះ ស្ថិតនៅ​ក្បែរ​ស្តុ​ប​ផ្សារ​លើ ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​ម្ចាស់​ទីតាំង​នេះ គឺ​បាន​ឈរ​លក់​ឆ្នោត​ទាំង​ប្តី​ប្រពន្ធ។

បើ​តាម​មជ្ឈដ្ឋាន​ដែល​នៅក្បែរ​ទីតាំង​នេះ​បាន​និយាយ​ថា ចាប់តាំងពី​ព្រឹក ដល់​យប់ គឺមាន​មនុស្ស​ចេញចូល​ជា​ហូរហែរ គ្មាន​លោះ​ឡើយ ដើម្បី​ចាក់​កន្ទុយលេខ​គ្រប់​ប្រភេទ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ប្តី​ប្រពន្ធ​ទាំង ២ នាក់​នេះ សម្តី​កោង​ថែម​ទៀតផង ដោយ​គ្មាន​ខ្លាច​អ្នកណា​នោះទេ។

​នៅ​ក្នុង​រឿង​នេះ លោកស្នងការ សាត គឹម​សាន បាន​លើក​ឡើង​ថា បើ​លោក​ដឹង​ថា ស្នងការ​រង​ណាមួយ​ដែល​ឈរ​នៅ​ពីក្រោយ​ល្បែង​ស៊ីសង លោក​នឹង​មាន​វិធានការ​ទៅតាម​វិន័យ​របស់​កងកម្លាំង៕
ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម