Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ៖ បើសិនមានលទ្ធភាព ពេលនេះ​ជាឱកាសវិនិយោគចំណេញ​លើវិស័យអចលនទ្រព្យ

បានផុស

នៅ

នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានព្យុះភ្លៀង ដោយសារវិបត្តិកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែងរុស្ស៊ីយ៉ាងណាក្តី តែវិស័យអចលនទ្រព្យ នៅតែមានដំណើរការលូតលាស់ដោយសន្សឹមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល មើលឃើញថា បើទោះជាបច្ចុប្បន្ននេះវិស័យ​អចលនទ្រព្យមាន​ភាពស្ងប់ស្ងាត់បន្តិច ចំពោះការវិនិយោគពីបរទេស ប៉ុន្តែវិស័យនេះ នៅតែមានលំនឹង​ល្អប្រសើរ។​

លោកឧកញ៉ា សំ សុខនឿន ថ្លែងដូច្នេះ« ខ្ញុំជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខ វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ។ អ្នកវិនិយោគវិស័យនេះ ប្រសិនបើមានលទ្ធភាពគួរទិញទុក ដើម្បីយកចំណេញ​ពេលខាងមុខ ព្រោះវិស័យអចលនទ្រព្យនៅតែបន្តងើបឡើងវិញជានិច្ច ដោយសារកម្ពុជា ជាប្រទេសដែល​មានស្ថិរភាពនយោបាយល្អ មានកំណើនសេដ្ឋកិច្ចរីកចម្រើន។ កម្ពុជា ជាប្រទេសរីកចម្រើនសេដ្ឋកិច្ចលឿន​ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសវិស័យអចលនទ្រព្យ ធ្លាប់តែមិនសូវមានតម្លៃកាលពី ១០,២០ឆ្នាំមុន បែរជាស្ទុះឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន»។

ប្រធានសមាគមរូបនេះ បានលើកឡើងថា ពលរដ្ឋមិនគួរព្រួយបារម្ភខ្លាចវិស័យអាចលនទ្រព្យធ្លាក់ចុះតម្លៃពេកទេ វិស័យនេះ នឹងងើបឡើងខ្លាំងឆាប់ៗ ព្រោះប្រទេសកម្ពុជា កំពុងរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន មានការអភិវឌ្ឍយ៉ាងលឿន។

លោកឧកញ៉ា សង្កត់ធ្ងន់ថា «ខ្ញុំសម្លឹងមើលប្រទេសកម្ពុជា មានស្ថិរភាពល្អណាស់ ប្រជាជនមានជីវភាពប្រសើរឡើងៗ​ជាលំដាប់។ ចំពោះអ្នករកស៊ីមួយចំនួនជួបបញ្ហាតិចតួច តែជារឿងបុគ្គល សម្រាប់វិនិយោគនៅតែដំណើរ​ការបាន​ជាធម្មតា»។

លោក ឡោ វិចិត្រ អ្នកជំនាញអចលនទ្រព្យ មួយរូបទៀត បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះ វិស័យដីធ្លីបានដើរតួនាទី​ដ៏សំខាន់ក្នុងវិស័យ​អចលនទ្រព្យស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនសន្ធឹកទៅលើហេដ្ឋរចនាសម្ព័ន្ធរឹង មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ​ ផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ស្ពាន ប្រព័ន្ធប្រឡាយទឹក ដែលកត្តាទាំងអស់នេះ បួករួមនឹងកំណើនប្រជាសាស្ត្រនៅរាជធានីភ្នំពេញ នឹងជំរុញឱ្យវិស័យ​អចលនទ្រព្យដីធ្លីនៅ​ជាយក្រុងមានសន្ទុះកើនឡើង។

ដោយឡែកក្តាដែលជួយជំរុញល្បឿនឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ​ទីផ្សារ វិស័យអចលនទ្រព្យ គឺការបើកដំណើរការជើងហោះហើរ ស្រូបទាញទេសចរ ជំរុញកំណើន​ជួលអគារ​សហកម្មសិទ្ធិកើនឡើង។ ជាមួយគ្នានេះ វិស័យ​ខុនដូត្រូវការពេលវេលាសមស្រប ដើម្បីឱ្យតម្រូវការមានតុល្យភាព​ក្នុងការផ្គត់ផ្គង់។

ចំណែកផ្នែកលក់រាយ លោក ឡោ វិចិត្រ មើលឃើញថា មានកំណើនល្អប្រសើរ។ ជាក់ស្តែងទោះស្ថិតក្នុងវិបត្តិកូវីដ ផ្សារទំនើបមួយចំនួនបានបើកដំណើរការ ដោយអត្រាការជួលមានខ្ពស់រហូតដល់ ៩០ភាគរយ។

មន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅវេទិកា​សាធារណៈ​ស្ដីពីការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះថា ​វិស័យ​អចលនទ្រព្យ រួមចំណែកក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងអត្រាប្រមាណ ​១០​ភាគរយ​ក្នុង​មួយឆ្នាំ។ នៅឆ្នាំនេះ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ ពោលគឺមានកំណើនងើប​ឡើង​យឺត​ក្នុង​ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម