ព័ត៌មានជាតិ
មន្ដ្រីនគរបាលទាំងអស់ ត្រូវបម្រើពលរដ្ឋ ដោយវិជ្ជាជីវៈនិងសុជីវធម៌
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានផ្តាំផ្ញើដល់សិស្សនគរបាលជយលាភីក្នុងវគ្គទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ដែលបានពីការហ្វឹកហាត់សិក្សារៀនសូត្រកន្លងមកដោយវិជ្ជាជីវៈសមជាមន្ត្រីនគរបាល។

ការថ្លែងបែបនេះ នៅខណៈដែលលោកបានចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ ចំនួន២៣៨នាក់ នៅឯសាលានគរបាលភូមិភាគ៥ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក ស សុខា បន្តការលើកឡើងថា ក្រោយបញ្ចប់កម្មសិក្សាហើយត្រូវបានចូលបំពេញការងារនៅតាមអង្គភាពឬមូលដ្ឋានកម្លាំងនគរបាលក្នុងក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវប្រតិបត្តិតាមតួនាទីភារកិច្ចឲ្យបានម៉ឺងម៉ាត់ ដែលរដ្ឋាភិបាលប្រគល់ជូនជៀសវាងប្រព្រឹត្តអំពើខុសឆ្គងអាងបក្សពួកខុសពីតួនាទីស្នូលជាមន្ត្រីបម្រើប្រជាពលរដ្ឋបម្រើសង្គមជាតិ។ លោកបន្តថា សិស្សនគរបាលជំនាន់ថ្មីទាំងអស់ ត្រូវអនុវត្តការងារដោយផ្អែកលើផែនការយុទ្ធសាស្ត្រតាមបទបញ្ញត្តិកម្មវិធីកំណែទម្រង់ប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦ចំណុចរបស់ខ្លួន គឺវិន័យគុណភាពក្រមសីលធម៌វិជ្ជាជីវៈការទទួលខុសត្រូវការប្តេជ្ញាចិត្តនិងនវានុវត្តន៍។


លោកបន្តថា តាមរយៈការបណ្តុះធនធានមនុស្សនាពេលនេះ នឹងទាំងពេលកន្លងទៅបានប្រែក្លាយសង្គមជាតិយើងពីបាតដៃទទេមកមានអ្វីៗគ្រប់យ៉ាង ហើយក៏ជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ផងដែរ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលខិតខំបង្កើតឲ្យមានអគារសាកលវិទ្យាល័យជាច្រើនជាថ្នាលបណ្តុះធនធានមនុស្ស ប្រកបដោយគុណភាពក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី