ព័ត៌មានជាតិ
ផ្សោតអ៊ីរ៉ាវ៉ាឌីជាង ៥០ ក្បាល កំពុងមានវត្តមាននៅសមុទ្រខេត្តកែប
សត្វផ្សោតអ៊ីរ៉ាវ៉ាឌី ប្រមាណជាង ៥០ក្បាល ត្រូវបានគេដឹងកំពុងមានវត្តមាននៅសមុទ្រខេត្តកែប។ ការដឹងឱ្យបែបនេះ តាមរយៈការបង្ហាញនៅលើផេកជាផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ជាង ៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប នៃប្រទេសកម្ពុជា។
ផ្សោតប្រភេទនេះ ពួកវាទាក់ទងគ្នាដោយបញ្ចេញសម្លេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ ៦០មេហ្គាហឺត (60Mhz)។ ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលដែលមានអារម្មណ៍ថា ទទួលគ្រោះថ្នាក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គ.ម/១ម៉ោង។ ចំណែកអាហារជាប្រចាំរបស់វាគឺ ត្រីល្អិតៗ បង្គា បង្កង និង មឹកជាដើម។

ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏បានដឹងទៀតថា សត្វផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន)ប្រភេទនេះ ក៏ត្រូវបានប្រទះ ឃើញមាននៅតំបន់ប្រជុំកោះរុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?