ព័ត៌មានជាតិ
ក្រោយមានគេបង្ហោះថា មានករណីចាប់ជំរិតអ្នកលក់ក្រឡាននៅបន្ទាយមានជ័យ សាមីខ្លួនចេញមុខបកស្រាយដល់សមត្ថកិច្ច
បន្ទាយមានជ័យ ៖ បន្ទាប់ពីមានគេបង្ហោះតាមរយៈបណ្ដាញសង្គមថា មានករណីក្រុមក្មេងស្ទាវចាប់ក្មេងស្រីលក់ក្រឡានម្នាក់នៅមុខសាលាឃុំបន្ទាយនាងរួចមក សាមីខ្លួនបានចេញមុខស្រាយបំភ្លឺដល់សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ដោយលើកឡើងថា តាមពិតគឺជារឿងព្រមព្រៀងគ្នា ដែលម្ចាស់រថយន្តជាសង្សារមកយកខ្លួនប៉ុណ្ណោះ មិនមានករណីចាប់ជំរិតនោះទេ។
សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្មេងស្រីដែលជាអ្នកលក់ក្រឡានបានចេញមុខបំភ្លឺជាសាធារណៈនៅអធិការស្រុកមង្គលបូរីកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ដោយលើកឡើងថា ខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំបន្ទាយនាង ក្រោយមកខ្លួនបានឡើងឡានទៅជាមួយសង្សារ ដោយគ្មានការបង្ខិតបង្ខំ ឬ ចាប់ជំរិតទេ ពីព្រោះខ្លួននិងសង្សារម្នាក់នេះ បានស្រឡាញ់គ្នាយូរមកហើយ មិនមានករណីចាប់ជំរិតដូចដែលបានលើកឡើងក្នុងបណ្ដាញសង្គមទេ។
ចំណែកបុរសជាសង្សារវិញបានបញ្ជាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីថា ខ្លួនបានជិះឡានមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់មកយកសង្សារនៅកន្លែងលក់ក្រឡានមុខសាលាឃុំបន្ទាយនាង រួចហើយត្រឡប់ទៅប៉ោយប៉ែតវិញ។ បុរសរូបនេះបានបញ្ជាក់ទៀតថា ខ្ញុំបាទមិនបានបង្ខិតបង្ខំ ឬ ចាប់ជំរិតទេគឺពួកខ្ញុំទាំងពីរនាក់បានព្រមព្រៀងទៅជាមួយគ្នាដោយស្ម័គ្រចិត្ត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ