Connect with us

ព័ត៌មានជាតិ

ខេត្តកែប នៅសល់តែ១៩៨ខ្នងផ្ទះប៉ុណ្ណោះដែលគ្មានបង្គន់ប្រើប្រាស់

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ បើតាមការលើកឡើងរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំពិនិត្យតាមដានស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលកាលនៅខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន១៩៨ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើរនឹង២%នៃចំនួនខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់រហូត ៩៨%ទូទាំងខេត្ត។ តាមផែនការត្រឹមពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល។ 

លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ឆ្លងតាមកិច្ចពិភាក្សា ជាលទ្ធផលដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់ ១០០% ដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់ការបន្ទោរបង់​ពាស​វាលពាសកាល ក្នុងឆ្នាំ២០២៣នេះ។ 

យោងរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរកឃើញថា ខ្នងផ្ទះដែលគ្មានបង្គន់ទាំង ១៩៨ខ្នងផ្ទះនេះ ចែកជា៣ប្រភេទ ក្នុងនោះទី១. មាន១៥ខ្នងផ្ទះ គឺជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់ ទី២. គឺ ៧៦ខ្នងផ្ទះគឺជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងទី៣. គឺ ៨៥ខ្នងផ្ទះទៀត គឺស្ថិតក្នុងតំបន់មិនរៀបរយ (សំណង់អាណាធិបតេយ្យ)។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្នុងចំណោម១៨ភូមិទូទាំងខេត្តកែប យើងសម្រេចបាននូវចំនួនខ្នងផ្ទះដែលមានបង្គន់សម្រាប់ប្រើប្រាស់ប្រមាណ៩៨% ក្នុងនោះមាន២ទៅ៣ភូមិស្ថិតក្នុងភូមិសាស្រ្តស្រុក និងបណ្តាតំបន់សំណង់មិនរៀបរយខ្លះ នៃភូមិសាស្រ្តក្រុងនៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប តែយ៉ាងណារដ្ឋបាល និងសហការយ៉ាងយកចិត្តទុកសដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី៦នេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម