Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យយកចិត្តទុកដាក់លើអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិត និងគណៈកម្មការការពារនិក្ខេបបទ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ទៅលើអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិតផង និងគណៈកម្មការការពារនិក្ខេបបទថ្នាក់បណ្ឌិតផង ពីព្រោះនៅសាកលវិទ្យាល័យខ្លះអ្នកណែនាំនិក្ខេបបទម្នាក់ ទៅណែនាំនិក្ខេបបទទៅដល់ ២០ ទៅ ៣០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣នេះ។ នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែបេក្ខបណ្ឌិតមានច្រើនរហូតដល់រាប់រយ ហើ​យអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិតម្នាក់ ទៅណែនាំនិក្ខេបបទទៅដល់ ២០ ទៅ ៣០នាក់ឯណោះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មានកន្លែងខ្លះ គ្រាន់តែបេក្ខបណ្ឌិតចូលដល់រាប់រយហើយហ្នឹង ច្រើនពេកហើយ រួចហើយប៉ាត្រុងម្នាក់ បារាំងគេហៅប៉ាត្រុងអាហ្នឹង? ប៉ុន្តែយើងហៅថា អ្នកណែ​នាំនិក្ខេបបទ អ្នកណែនាំនិក្ខេបបទម្នាក់ ទៅណែនាំនិក្ខេបបទ ទៅដល់ ២០ ទៅ ៣០នាក់ទ ច្បាស់ជាទៅមិនរួចទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តណែនាំឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដែលមានបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «អញ្ចឹងវាមានតែវិធីសាស្រ្ដ នៅក្នុងការទាញយកសាស្រ្ដចារ្យដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទ នៅក្នុងការសិក្សានៅទីនេះ បើមិនដូច្នេះទេនិក្ខេបបទរបស់យើង ចេះតែសរសេរទៅ អញ្ចឹងចេះតែជាប់ នាំគ្នាជាប់ៗៗពេញទឹកពេញដីទៅទាំងអស់ ប៉ុន្តែនិក្ខេបបទមិនដឹងបែរមុខទៅខាងណាផងទេ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ការការពារនិក្ខេបបទថ្នាក់បណ្ឌិតនៅកម្ពុជា មានភាពធូរបន្តិចដោយជួនកាលគណៈកម្មការការពារ ត្រឹមតែ ៣នាក់ ឬក៏ ២ជាដើម។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអ្នកណែនាំនិក្ខេបបទផង និងគណៈកម្មការការពារនិក្ខេបបទ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម១ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម