ព័ត៌មានជាតិ
ខេត្តកែបឈានទៅជាខេត្តទី ៦ បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
គិតត្រឹមខែ ឧសភា ឆ្នាំ២០២៣ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើនឹង ២%នៃចំនួនខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់រហូត ៩៨% ទូទាំងខេត្ត។ តាមផែនការត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់ ១០០% ដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី ៦ ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣។
យោងរបាយការណ៍សិក្សាបានរកឃើញថា ខ្នងផ្ទះដែលគ្មានបង្គន់ទាំង ១៩៨ ខ្នងផ្ទះចែកជា ៣ ប្រភេទ ក្នុងនោះទី១. មាន ១៥ ខ្នងផ្ទះគឺជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់ ទី២. គឺ ៧៦ ខ្នងផ្ទះគឺជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងទី៣.គឺ ៨៥ខ្នងផ្ទះទៀត គឺស្ថិតក្នុងតំបន់មិនរៀបរយ (សំណង់អាណាធិបតេយ្យ)។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា ក្នុងចំណោម ១៨ ភូមិទូទាំងខេត្តកែប ក្នុងនោះមាន ២ ទៅ ៣ ភូមិស្ថិតក្នុងភូមិសាស្រ្តស្រុកនិងបណ្តាតំបន់សំណង់មិនរៀបរយ។ ខ្លះនៃភូមិសាស្រ្តក្រុងនៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប។ តែយ៉ាងណារដ្ឋបាលនឹងសហការយ៉ាងយកចិត្តទុក ដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី ៦ នេះ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ