ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២៧ ឧសភា គ.ជ.ប ទទួលស្គាល់ជាផ្លូវអ្នកសង្កេតការណ៍ជាតិជាង ៣ម៉ឺននាក់
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវនូវអ្នកសង្កេតការណ៍ជាតិជាង ៣ម៉ឺននាក់ហើយ បើគិតត្រឹមថ្ងៃទី ២៧ ខែឧសភា។

របាយការណ៍ផ្ដល់ជូនដោយលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវនូវអ្នកសង្កេតការណ៍ជាតិចំនួន ៣២,៥២៧ នាក់។

ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ច្រើនជាងគេចំនួន ១៦,៨១១នាក់ បន្ទាប់មកសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ដាក់ចំនួន ១១,៧៩៧នាក់ និងបន្ទាប់ទៀត គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដាក់ចំនួន ១,៦៧៩នាក់។
ក្នុងនោះដែរ គ.ជ.ប បាននិងកំពុងពិនិត្យមើលការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិចំនួន ៤,៩៣៣នាក់ថែមទៀត ដែលស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ផងដែរ។
តែយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមសង្កេតការណ៍ ពីអ្នកសង្កេតការណ៍អន្តរជាតិនៅឡើយទេ តែបានសម្រេចទទួលស្គាល់ជាផ្លូវការនូវភ្ញៀវពិសេសចំនួន ២រូប មកពីសមាគមកុមារជ័យនៅប្រទេសបារាំង។
កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធការអញ្ជើញអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧។
តាមការសម្រេចលើឯកសារខាងលើ គ.ជ.ប នឹងអញ្ជើញប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀត ដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និងបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង (RECEF) ក្នុងឋានៈជាអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស។
កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ