Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ ចុះ​បង្ក្រាប​ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ឃុំ​ល្វា ស្រុក​ព្រៃឈរ

បានផុស

នៅ

កំពង់ចាម ​៖ លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បានអោយដឹងថា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៣  ក្រោយ​ទទួលបាន​ការណែនាំ​រប​ស់ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ក្នុង​ការចុះពិនិត្យ និង​ទប់ស្កាត់​បទល្មើស ដែល​កើតមានឡើង ចំនួន ០២​កន្លែង​ស្ថិតនៅ​ក្នុងស្រុក​ព្រៃឈរ លោក​ក៏បាន​ដឹកនាំ​ក្រុមការងារ សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ចុះទៅ​បង្ក្រាប និង​ដកហូត​វត្ថុតាង ពី​ជនល្មើស ដោយផ្ទាល់​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយ​ខណ្ឌ បាន​បញ្ជាក់ថា ជាក់ស្ដែង កាលពី​ថ្ងៃទី​១០ ខែឧសភា កន្លងទៅ ក្រុមការងារ​ចម្រុះ ក៏បាន​ចុះ​ពិនិត្យ​លើ​សកម្មភាព​ឈូសឆាយ ពង្រីក​ដី​កសិកម្ម ចំនួន ២​ទីតាំង គឺ ៖ ទីតាំង​ទី​១ ស្ថិតនៅ​ភូមិ​តា​ចាក់ ឃុំ​ល្វា ស្រុក​ព្រៃឈរ ដោយ ឈ្មោះ សូត្រ ឃី អាយុ ៥០​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជាប សេង អាយុ ៥៥​ឆ្នាំ ឈូសឆាយ​ព្រៃ​លិច​ទឹក​ប្រហែល ៤០​អា ដែល​ទីតាំង​នេះ បាន​ខកខាន​អាស្រ័យ​ផល ១០​ឆ្នាំ មកហើយ ។ និង​ឈ្មោះ ស៊ឹម ភឿន និង​ឈ្មោះ គ្រឹ​ង ថុល ត្រូវជា​ប្រពន្ធ បាន​ឈូសឆាយ នៅ​ចំណុច​ត្រពាំង​ជី​នាង ភូមិ​ជី​នាង ឃុំ​ល្វា ស្រុក​ព្រៃឈរ ។ ចំពោះ ករណី​កើតឡើង នៅ​ទី​តាំងទី​២ គឺ​ស្ថិតនៅ​ភូមិ​មេ​មាំ​ង ឃុំ​ល្វា ឈ្មោះ សុង ឆុន បាន​រុញ​ដី​ពង្រីក​ថ្នាលសំណាប​ចាស់ ធ្លាប់​អាស្រ័យ​ផល​រហូតដល់​ព្រៃ ក្នុង​អាងទឹក​តា​ខៅ​បួន សរុប​ទំហំ​ដី​ចាស់ និង​ថ្មី​ចំនួន ១៦.៧៤៣​ម៉ែត្រការ៉េ ។ និង​ឈ្មោះ ស្តើង ចំរើន​, ឡា​ច គិ​ន និង​ឈ្មោះ ខឹម ប៉ុង ដែល​បាន​ឈូសឆាយ​យក​ដី​ក្នុង​អាងទឹក​តា​ខៅ​បួន អស់​ទំហំ ១០.៨៤៦​ម៉ែត្រការ៉េ ។

បន្ទាប់មក ក្រុមការងារ​ចម្រុះ ក៏បាន​កោះហៅ​បុគ្គល​ទាំងនោះ មក​ធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ព្រមទាំង ដកហូត​មកវិញ​នូវ​ដី​សាធារណៈ​របស់​រដ្ឋ មិន​ឲ្យ​អាស្រ័យ​ផល នៅ​កន្លែង​ដែលមាន​ការប៉ះពាល់ ដល់​ធនធាន​ជលផល ផងដែរ។

ក្នុង​ករណី​មិន​រាងចាល​នៅតែ​ប្រព្រឹត្ត​ជាង​លើក​ទី​ពីរ និង​ធ្វើ​ផ្ទុយ​ពី​កិច្ចសន្យា មន្ត្រី​មាន​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ដោយឡែក ក្រៅពី​ករណី​ខាងលើ​នេះ​កាល ពីថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម  ​សហការ​ជាមួយ​រដ្ឋបាល​ស្រុក អធិការ​នគរបាល​ស្រុក និង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ រួមជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ល្វា បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​ជលផល ដោយបាន​ផ្អាក​សកម្មភាព​ឃាត់​គ្រឿងចក្រ​(​ត្រាក់ទ័រ​) ចំនួន ០៣​គ្រឿង ដែល​បានធ្វើ​សកម្មភាព​គាស់កកាយ​យក​ដី ដែលមាន​ក្នុង​ដែន​នេសាទ ដោយ​គ្មាន​ការអនុញ្ញាត។

លោក អ៊ុក ណារិន បាន​អះអាង​ដែរ​ថា ក្រោយពី​កសាង​សំណុំរឿង តាម​នីតិវិធី​ហើយ​នោះ កាលពី​ថ្ងៃទី​១៧ ខែឧសភា កន្លងទៅ ជនសង្ស័យ​ទាំងអស់ ក៏បាន​ចូលខ្លួន​មក​សារភាព​កំហុស ហើយ​យើង​ក៏បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ ស្របតាម​មាត្រា​៩៦ ចំណុច ៤ នៃ​ច្បាប់​ស្តីពី​ជលផល ព្រមទាំង បានប្រគល់​វត្ថុតាង​គ្រឿងចក្រ មាន​ត្រាក់ទ័រ ចំនួន ០៣​គ្រឿង ត្រឡប់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ផងដែរ៕

អត្ថបទ​និង​រូបភាព ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ នាទីutes មុន

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម