Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងទន្លេចំនួន ៣បន្ថែមទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន ៣បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេទាំងនោះ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានឆ្លងទន្លេបាសាក់នៅតំបន់ចាក់អង្រែ, និងស្ពានសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយក៏សុំបញ្ជាក់ជូនបន្តិចថា យើងឥឡូវនេះសម្រាប់តំបន់របស់យើង ទីក្រុងភ្នំពេញនេះ ត្រូវការស្ពាន ៣បន្ថែមទៀត ហើយស្ពាន ២អាចចេញជារូបរាង ក្នុងរយៈពេលឆាប់ មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម ដែលយើងត្រូវចំណាយ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច មិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណា ត្រូវបង់ប្រាក់ពេលនោះ នោះទេ។ ដូច្នេះហើយ ទើបនាពេលកន្លងមក រាជរដ្ឋាភិបាល បានទិញយកស្ពានព្រែកព្នៅមកគ្រប់គ្រង ដោយប្រជាពលរដ្ឋអាចឆ្លងទៅមក មិនបាច់បង់ប្រាក់ទៀតដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកវិនិយោគ គឺវិនិយោគតែផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានហើយ តែសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាសាងសង់ដោយខ្លួនឯង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១២ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៣ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម