ព័ត៌មានជាតិ
ក្រុមហ៊ុនសហគ្រាសជាង ២ម៉ឺនបានចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធ CamDX ទុនវិនិយោគជាង ៧ពាន់លានដុល្លារ
ក្រោយដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ, ប្រព័ន្ធនេះកំពុងពង្រីកវិសាលភាពបន្តិចម្ដងៗ ពីត្រឹមការចុះបញ្ជីអាជីវកម្ម ឈានដល់ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ លើការប្រកបអាជីវកម្មតាមវិស័យនានា។

គិតត្រឹមថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ មានក្រុមហ៊ុនសហគ្រាសចំនួន ២៥ ៦១២ ដែលបានចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធនេះ និងមានដើមទុនវិនិយោគ ប្រមាណ ៧,៥៨ ប៊ីលានដុល្លារអាមេរិក។ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត តាមវិស័យ ដែលត្រូវបានអនុម័តតាមរយៈប្រព័ន្ធនេះ មានចំនួន ៥៩៣ ដែលចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ នេះបើតាមសេចក្តីប្រកាសរួមស្តីពី មុខងារថ្មីរបស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី ៣០ ឧសភា។
បើតាមសេចក្តីប្រកាសរួមនេះ ដើម្បីបន្តផ្តល់ភាពងាយស្រួលដល់ធុរជន និងបង្កើនបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុន, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន បានបន្ថែមមុខងារចំនួន ៣ ទៀត ដែលត្រូវបានដាក់ដំណើរការ ចាប់ពីថ្ងៃនេះតទៅ ។ មុខងារទាំង ៣ នោះរួមមាន៖
មុខងារទី ១ ៖ អនុញ្ញាតឱ្យក្រុមហ៊ុន/សហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្ម តែមិនទាន់ចុះបញ្ជី ពន្ធដារ ឬចុះបញ្ជីពន្ធដារហើយ តែមិនទាន់ចុះបញ្ជីពាណិជ្ជកម្ម អាចបំពេញនីតិវិធីចុះបញ្ជីដែលខ្វះខាតលើប្រព័ន្ធបាន។
មុខងារទី ២ ៖ ការស្នើសុំផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មានក្រុមហ៊ុន/សហគ្រាសពីគណនី CamDigiKey មួយ ទៅគណនី CamDigiKey មួយទៀត។ ការស្នើសុំលើកទី១ នឹងមិនមានការបង់កម្រៃសេវានោះទេ។ ការស្នើសុំបន្តបន្ទាប់នឹងត្រូវមានការបង់កម្រៃសេវាចំនួន ១៦០,០០០រៀល ក្នុងមួយលើកទៅកាន់ក្រសួងពាណិជ្ជកម្ម។
មុខងារទី ៣ ៖ ការស្នើសុំកែតម្រូវព័ត៌មានក្រុមហ៊ុន/សហគ្រាសក្រោយពេលបានដាក់ស្នើរួចរាល់ហើយ តែកំពុងស្ថិតក្នុងដំណាក់កាលបញ្ជូនត្រលប់ ដោយព័ត៌មានដែលអាចកែតម្រូវបានគឺជាព័ត៌មានទាំងឡាយណាដែលក្រោយកែតម្រូវហើយមិនប៉ះពាល់ដល់ទ្រង់ទ្រាយក្រុមហ៊ុន/សហគ្រាស និងកមសេវាដែលបានទូទាត់រួចរាល់។
បើតាមក្រសួងសេដ្ឋកិច្ច បន្ថែមលើមុខងារទាំង ៣ នេះ រាល់ពាក្យស្នើសុំទាំងឡាយណាដែលទទួលបានការ “បញ្ជូនត្រលប់” ដើម្បីអ្នកប្រើប្រាស់អាចកែតម្រូវព័ត៌មាន ឬឯកសារ និង/ឬតម្រូវឱ្យមានការស្រាយបំភ្លឺបន្ថែមណាមួយ ប៉ុន្ដែមិនបានឆ្លើយតបតាមការ “បញ្ជូនត្រលប់” នោះក្នុងរយៈពេល ២១ថ្ងៃ ពាក្យស្នើសុំនោះនឹងត្រូវធ្វើ “មោឃភាព”៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ