ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ដាក់វិធានការម៉ឺងម៉ាត់ចំពោះអ្នកនេសាទណាប្រើឧបករណ៍ឆក់ នឹងត្រូវនាំខ្លួនមកអនុវត្តច្បាប់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីជំនាញជលផល ធ្វើការស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើស ត្រូវឃាត់ខ្លួនជនសង្ស័យអ្នកនេសាទណាប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ និងត្រីផ្សោត ត្រូវតែនាំខ្លួនមកចាត់វិធានការផ្លូវច្បាប់។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ក្នុងពិធីប្រគល់សម្ភារៈបង្ក្រាបបទល្មើសនេសាទទូកម៉ាស៊ីនចំនួន ៥ គ្រឿង នេះថា ត្រីមេពូជធំៗ និងសត្វផ្សោតនៅទន្លេមេគង្គលើ ជាសម្បត្តិធនធានរបស់ជាតិ ដូចនេះមន្ត្រីជំនាញ ត្រូវបង្កើនបន្ថែមប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ អនុវត្តឲ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន។

លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជំនាញត្រូវកំណត់មុខសញ្ញាឆក់ និងលើគោកក៏ខុសច្បាប់ដែរ។ ឆក់ឲ្យតែមានម៉ាស៊ីនឆក់ ដឹងតែខុសច្បាប់ហើយ។ មិនចាំបាច់តែទៅឃើញចេញមកឆក់ទេ រកបានប្រដាប់ឆក់នៅកន្លែងណា កន្លែងហ្នឹងហើយបទល្មើស។ មនុស្សកាន់ប្រដាប់ឆក់មកពីណាស្រាវមួយខ្សែមក នេះជាការងារជលផលនៅខេត្តស្ទឹងត្រែងដែលត្រូវធ្វើជាមួយសមត្ថកិច្ច។

លោកថា ជនសង្ស័យលួចប្រើឧបករណ៍ឆក់គឺខុសច្បាប់ទាំងស្រុងតែម្ដង។ ត្រូវតែកម្ទេចចោល មិនចាំបាច់ទាល់តែចាប់បានកំពុងតែធ្វើសកម្មភាពឆក់នោះទេ។ ភូមិ-ឃុំមានប្រជាការពារ នៅតាមដងទន្លេមានឆ្មាំ មានអ្នកស្ម័គ្រចិត្ត សហគមន៍នេសាទ ដែលត្រូវធ្វើការជាមួយមន្ត្រីជលផល ជាមួយប៉ូលិស និងជាមួយព្រះរាជអាជ្ញាផងដែរ។

លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ដែរថា កិច្ចការងារនេះ មន្ត្រីជំនាញកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើល្បាត និងធ្វើការផ្សព្វផ្សាយច្បាប់ជលផល ដើម្បីឲ្យប្រជាអ្នកនេសាទកុំប្រើឧបករណ៍ខុសច្បាប់សម្រាប់ធ្វើនេសាទ។

លោកបន្តថា នៅក្នុងខែឧសភា រដូវបិទនេសាទនេះ មន្ត្រីជលផលធ្វើការបង្ក្រាបបទល្មើសនេសាទបានចំនួន ២០ លើក ,អប់រំអ្នកនេសាទ ៥២ នាក់ ,ធ្វើកិច្ចសន្យា ២០ នាក់ ,ដកហូតឧបករណ៍ល្មើសតាមអន្លង់អភិរក្សត្រីមេពូជ និងនៅតាមអន្លងអភិរក្សសត្វផ្សោត បានមង ៩.៤៥០ ម៉ែត្រ ,សន្ទូចរនង ២.០៦៤ ផ្លែ ,របាំងស្បៃមុងប្រវែង ២៥០ ម៉ែត្រ ,និងសម្ភារៈផ្សេងៗមួយចំនួនទៀត ក្នុងរដូវបិទនេសាទនេះ។

សូមបញ្ជាក់ថា ដើម្បីបង្កើនដល់ការអភិរក្សត្រីផ្សោត និងត្រីមេពូជ លោករដ្ឋមន្ត្រី បានប្រគល់ទូកម៉ាស៊ីន ២៥ សេះបន្ថែម ចំនួន ៥ គ្រឿង ,ពិលបំភ្លឺខ្នាតធំ ៥ ,ហ្សីលម៉ែលមើលឆ្ងាយ ៥ គ្រឿង ,និងឧបត្ថម្ភថវិកា ៥ លានរៀល ដល់មន្ត្រីជំនាញជលផល ដើម្បីបន្តការងារអភិរក្សត្រីផ្សោត និងត្រីមេពូជ ឲ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ ងិន លីម




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?