Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសារសំឡេងក្រុមប្រឆាំងនៅក្រៅប្រទេស ពាក់ព័ន្ធនឹងយុទ្ធនាការតាមហ្វេសប៊ុក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញសារសំឡេងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ពាក់ព័ន្ធនឹងយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានបំណងវាយប្រហារដោ​យពាក្យសម្ដីមកលើសម្ដេច និងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ៣១ ខែឧសភានេះថា សម្ដេចចង់ឲ្យបងប្អូនជនរួមជាតិ បានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេស ក្នុងយុទ្ធនាការតាមហ្វេសប៊ុក ដែលមានបំណងវាយប្រហារសំដៅមកលើសម្ដេច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនេះ នឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមរបស់ពួគេ នៅក្នុងប្រទេស។

«នេះជាផែនការរបស់អាក្បត់ជាតិ ៣ជំនាន់ ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះ ត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រី ហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿងរបស់ គ.ជ.ប»។ នេះជាការសរសេរបញ្ជាក់ និងលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

បើតាមសម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម