ព័ត៌មានជាតិ
លក្ខខណ្ឌ ៣ ចំណុច នឹងសម្រេចកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
នៅឆ្នាំ ២០២៤ ខាងមុខនេះ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍អង្គការសហប្រជាជាតិនឹងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យទាំង ៣ របស់កម្ពុជាជាលើកទីពីរម្តងទៀត ដើម្បីសម្រេចថាតើត្រូវស្នើបេក្ខភាពកម្ពុជាសម្រាប់ចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែរឬទេ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍ អំពីស្ថានភាពនៃភាពងាយរងគ្រោះរបស់កម្ពុជា និងការសិក្សាពីផលប៉ះពាល់នៃការថយចុះផ្នែកឧស្សាហកម្មវាយនភ័ណ្ឌលើការងាររបស់ស្រ្តីនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី ៣០ ឧសភា លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២១ កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យទាំង ៣ ជាលើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។លក្ខណៈវិនិច្ឆ័យទាំង ៣ នោះ រួមមាន៖
១. ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income, GNI, per capita) ត្រូវធំជាង ១.២២២ ដុល្លារ។ កម្ពុជាមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ស្មើ ១.៣៧៧ ដុល្លារនៅឆ្នាំ ២០២១។
២. សន្ទស្សន៍ធនធានមនុស្ស (Human Assets Index, HAI) ត្រូវមានតម្លៃស្មើឬធំជាង ៦៦។ កម្ពុជាទទួលបានពិន្ទុ ៧៤,៣ នៅឆ្នាំ២០២១
៣. សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environmental Vulnerability Index, EVI) ត្រូវមានតម្លៃស្មើឬតូចជាង ៣២។ កម្ពុជាទទួលបានពិន្ទុ ៣០,៦ នៅឆ្នាំ២០២១។
លោករដ្ឋលេខាធិការប្រចាំការបានបន្តថា នៅឆ្នាំ ២០២៤ ខាងមុខ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍អង្គការសហប្រជាជាតិនឹងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យទាំង ៣ របស់កម្ពុជាជាលើកទីពីរម្តងទៀត ដើម្បីសម្រេចថាតើត្រូវស្នើបេក្ខភាពកម្ពុជាសម្រាប់ចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែរឬទេ។ ក្នុងករណីដែលប្រទេសកម្ពុជាទទួលបានជោគជ័យនៅក្នុងការវាយតម្លៃលើកទីពីរនេះ ប្រទេសកម្ពុជានឹងមានពេលបីឆ្នាំសម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
លោករដ្ឋលេខាធិការប្រចាំការបានបន្ថែមថា ក្នុងន័យនេះដើម្បីទទួលបាននូវការឯកភាពមួយអំពីរបាយការណ៍ស្តីពីភាពងាយរងគ្រោះរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងតថភាពនៃប្រទេសកម្ពុជា និងដើម្បីឱ្យរបាយការណ៍ក្លាយជាមគ្គុទេសន៍សម្រាប់ការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន លោកបានស្នើដល់អង្គសិក្ខាសាលាទាំងមូល ជាពិសេសលោក លោកស្រី ដែលជាមន្ត្រីជំនាញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមឱ្យសកម្ម ក៏ដូចជាស្វែងយល់ឱ្យបានច្បាស់និងពិភាក្សាឱ្យបានក្បោះក្បាយអំពីទិដ្ឋភាពរួម និងចំណុចនីមួយៗនៃរបាយការណ៍ ដោយឆ្លុះបញ្ចាំងទៅលើបរិបទពិតរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន