ព័ត៌មានជាតិ
សម្តេចតេជោ អញ្ជើញមន្រ្តីជាន់ខ្ពស់ពីរនាក់ទៀត ទៅចាក់វាក់សាំងកូវីដ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
ក្រៅពីប្រកាសស្ម័គ្រចិត្តចាក់វាក់សាំងកូវីដមុនគេ សម្តេចតេជោហ៊ុន សែន បានអញ្ជើញមន្រ្តីជាន់ខ្ពស់ពីររូបទៀតមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងឯកឧត្តមទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីចាក់វ៉ាក់សាំងជាមួយគ្នា។ សម្តេចតេជោបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ចិននឹងមកដល់នៅអំឡុងខែកុម្ភៈនេះ ហើយសម្តេចនឹងស្ម័គ្រចិត្តក្នុងការចាក់មុនគេនិងដំបូងគេ។


ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏ណែនាំឲ្យក្រសួងសុខាភិបាលស្រង់ឈ្មោះអ្នកចូលរួមស្ម័គ្រចិត្ត ក្នុងការចាក់វ៉ាក់សាំងរបស់ចិនដោយឥតគិតថ្លៃ។ សម្តេចបង្ហាញពីទីតាំងសម្រាប់ការចាក់វ៉ាក់សាំងកូវីដ គឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយចាក់វ៉ាក់សាំងរួច សម្តេចនឹងធ្វើសន្និសីទដល់អ្នកសារព័ត៌មាន។
រដ្ឋាភិបាលចិនបានសម្រេចផ្តល់វ៉ាក់សាំង ១ លានដូសដល់កម្ពុជា ហើយក្នុងដំណាក់កាលដំបូង ចំនួន៣០ម៉ឺនដូស។ ក្រោយពេលចិនប្រកាសផ្តល់ជំនួយវ៉ាក់សាំង ប្រមុខរដ្ឋាភិបាលបានសរសេរលិខិតជូនទៅនាយករដ្ឋមន្ត្រីឥណ្ឌា និងកំពុងពិចារណាដាក់សំណើទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងជូនដល់កម្ពុជា។
តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានលើកពីច្រកទ្វារ ៣ ដែលកម្ពុជាអាចរកវ៉ាក់សាំងកូវីដ១៩ គឺច្រកទី១ តាមរយៈគម្រោង COVAX ជាគម្រោងរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក១៩០ប្រទេស និងច្រកទី២ គឺការចរចាជាមួយដៃគូប្រទេស និងប្រទេស ដូចជាកម្ពុជាជាមួយចិន កម្ពុជាជាមួយឥណ្ឌា និងកម្ពុជាជាមួយកូរ៉េខាងត្បូង។ ចំណែកឯច្រកទី៣ រដ្ឋាភិបាលនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេសជាដើម៕

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង