ព័ត៌មានជាតិ
ប្រធានគណបក្សធម្មាធិបតេយ្យអះអាងថា ការមិនបានចុះបញ្ជីគណបក្សភ្លើងទៀនជាកលល្បិចនយោបាយ
ប្រធានគណបក្សធម្មាធិបតេយ្យលោកស្រី ពោធិតី សាវត្ថី នៅថ្ងៃទី ៣១ ខែឧសភានេះ បានបង្ហាញជំហរគាំទ្រការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញដែលបដិសេធលើការចុះបញ្ជីដល់គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់ឯកសារច្បាប់ដើម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ ៣១ ខែឧសភានេះ លោកស្រី ពោធិតី សាវត្ថី បានអះអាងថា គ.ជ.ប ធ្វើបានត្រឹមត្រូវតាមច្បាប់ ខណៈលោកស្រីស្នើឱ្យ គ.ជ.ប អញ្ជើញគណបក្សនយោបាយទាំងអស់ និងតំណាងទូតនៅកម្ពុជា ហើយឱ្យគណបក្សទាំងអស់យកលិខិតច្បាប់ដើមដាក់លើតុទាំងអស់គ្នាដើម្បីបញ្ជាក់តម្លាភាព។
លោកស្រី ពោធិតី សាវត្ថីបន្តថា ការធ្វើបែបនេះ ដើម្បីប្រាប់ទៅអន្តរជាតិឱ្យដឹងថា ក្រុមប្រឆាំងកំពុងដើរផ្ទុយពីច្បាប់នៅក្នុងស្រុក ហើយកុំឱ្យបរទេសលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដែលនាំទៅរកសង្គ្រាមដូចប្រទេសអ៊ុយក្រែន។
លោកស្រី ពោធិតី សាវត្ថី បានអះអាងថា ការមិនបានចុះបញ្ជីរបស់គណបក្សភ្លើងទៀនជាកលល្បិចរបស់មេដឹកនាំគណបក្សមួយនេះនាំកម្ពុជាទៅរកសង្គ្រាម។

លោកស្រី ពោធិតី សាវត្ថី បញ្ជាក់ថា៖ «ខ្ញុំមិនជឿថា បាត់ទេ ជាល្បិចកលនយោបាយ ពីមុនខ្ញុំជឿថាបាត់មែន ប៉ុន្តែក្រោយពីខ្ញុំទៅសហគមន៍អឺរ៉ុប ហើយត្រឡប់មកវិញ ខ្ញុំជឿថាអត់បាត់ជាដាច់ខាត។ ជាហ្គេមមួយគេកំពុងលេងជាមួយមហាអំណាចដើម្បីបំផ្លាញកម្ពុជា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ បានសម្រេចបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ