Connect with us

ព័ត៌មានជាតិ

សាវម៉ាវធម្មជាតិ​នៅតំបន់ភ្នំវល្លិ៍កំពុងមានទីផ្សារល្អ​ ដោយសាររសជាតិឆ្ងាញ់

បានផុស

នៅ

បើតាមម្ចាស់ចម្ការសាវម៉ាវនៅភូមិចម្ការបី តំបន់ភ្នំវល្លិ៍ ខេត្តកែបបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែឧសភានេះថា សាវម៉ាវបានចាប់ផ្តើមប្រមូលផលតាំងពីចុងខែមេសាមក ហើយសាវម៉ាវតំបន់នេះ មានរសជាតិឆ្ងាញ់ខុសប្លែកពីសាវម៉ាវតំបន់ដទៃត្រង់ សាច់ស្រួយ ស្ងួត មានអ្នកនិយមទទួលទានកាន់តែច្រើន។ បច្ចុប្បន្នសាវម៉ាវភ្នំវល្លិ៍បានបោះទៅលក់ច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ចម្ការសាវម៉ាវ លោក ឡៅ វេងសេង រស់នៅក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប បានប្រាប់ឲ្យដឹងថា ដំណាំសាវម៉ាវដែលស្ថិតនៅក្នុងតំបន់ភ្នំវល្ល៍ិនេះលោកបានឱ្យដឹងថា វាមានអាយុជាង៧ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំទី៣ដែលបានប្រមូលផលទៅលក់នៅតាមទីផ្សារនានា។

លោកបានបញ្ជាក់ថា ដោយសារភូមិសាស្ត្រ និងអាកាសធាតុនៅតំបន់នេះ បានធ្វើឱ្យដំណាំឈើហូបផ្លែផ្សេងៗ មានរសជាតិឆ្ងាញ់ខុសគេ ហើយសាវម៉ាវតំបន់នេះក៏មានលក្ខណៈពិសេសខុសគេដែរត្រង់ថា សាច់វាស្ងួត ស្រួយ មានរសជាតិជូអែមឆ្ងាញ់។

ម្ចាស់ចំការសាវម៉ាវដដែលនោះបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់នោះទេ ឲ្យតែពេលមានផ្លែទុំ គឺមានឈ្មួញ​មកទិញ និងបេះដល់ចម្ការ និងមួយភាគធំ បោះទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗមួយចំនួនទៀត។ បើតាមម្ចាស់ចម្ការសាវម៉ាវបានលើកឡើងថា ជាទូទៅសាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសា រហូតដល់ខែកញ្ញា។

ការដាំ និងការថែទាំតាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមីទេ ហើយក៏មិនប្រើថ្នាំបាញ់ឲ្យចេញផ្កា និងឲ្យកាន់ផ្លែច្រើននោះដែរ ខណៈដែលឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តថា សាវម៉ាវភ្នំវល្លិ៍កំពុងតែមានទីផ្សារល្អ ជាងសាវម៉ាវបរទេស ហើយលោកស្រីលក់កាន់តែដាច់ និងមានតម្រូវការច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម