ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ ៖ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីកំណើនជាវិជ្ជមាននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺបានបង្កើតនូវធុរកិច្ចថ្មីៗ ការទាក់ទាញការវិនិយោគ ការបង្កើតឱកាសការងារ និងការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយសម្រាប់ទំនិញនិងសេវាកម្ម។

តាមរយៈកំណើននេះ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញ និងគាំទ្រឱ្យកាន់តែខ្លាំងក្លា តួយ៉ាង គឺដូចជាប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រសួងពាណិជ្ជកម្ម និងដៃគូរអភិវឌ្ឍកំពុងរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន។
លោកបានបង្ហាញអំពីមូលដ្ឋាន និងភាពចាំបាច់ក្នុងការរៀបចំប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពោលគឺឆ្លើយតបនឹងបទប្បញ្ញតិមាត្រា២៧ នៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដើម្បីគ្រប់គ្រងទៅលើសកម្មភាព ប្រតិបត្តិការរបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅធានាការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ទំនុកចិត្តក្នុងការប្រើប្រាស់ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះទៀត ប្រកាសនេះនឹងកំណត់នូវសិទ្ធិកាតព្វកិច្ច ដែលអន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវអនុលោមតាម គោលការណ៍សំខាន់ៗទាក់ទិននឹងតម្លាភាពនិងការការពារទិន្នន័យផ្ទាល់ខ្លួន បទប្បញ្ញតិពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទ។
ការលើកឡើងរបស់លោកមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មនេះ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនមេធាវី DFDL នាពេលថ្មីៗនេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ