ព័ត៌មានជាតិ
ក្រសួងបរិស្ថាន បន្តខិតខំប្រឹងប្រែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី
ជាទូទៅដំរីដើររកចំណីចម្ងាយឆ្ងាយក្នុងមួយថ្ងៃៗ ចន្លោះពី ៨០ ទៅ ១០០ គីឡូម៉ែត្រ ហើយវាជាសត្វដែលរកស៊ីវិលជុំ ទៅកាន់ទីតាំងដែលវាធ្លាប់ទៅ និងឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានមនុស្ស បានទន្ទ្រានយកកន្លែងដែលវាធ្លាប់ឆ្លងកាត់ ទៅធ្វើជាកន្លែងដាំដំណាំ ទើបធ្វើឱ្យមានការបំផ្លាញកើតឡើង។ នេះបើតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។


ដើម្បីកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី ក្នុងន័យដែលមនុស្សទៅទន្ទ្រានដីកន្លែងដំរីរស់នៅនិងរកចំណី ទៅធ្វើជាដីដាំដំណាំ ហើយតែងត្រូវបានដំរីជាន់កម្ទេច ក្រសួងបរិស្ថាន នឹងបន្តខិតខំប្រឹងប្រែងរកដំណោះស្រាយផ្សេងៗ។ ប៉ុន្តែក្នុងនោះ អ្នកនាំពាក្យ ក៏ដូចជាក្រសួងពាក់ព័ន្ធ អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប៉ះពាល់សត្វដំរី និងប្រើប្រាស់មធ្យោបាយប្រពៃណី ដូចជាគោះប៉ោត គង់ឆ្នាំង ដើម្បីបង្អើលដំរីពេលវាចូលក្នុងចម្ការ ឬប្រើប្រាស់ការបរបាញ់ ឬធ្វើវិធីសាស្ត្រផ្សេងៗដែលប៉ះពាល់ដល់សត្វដំរីជាបន្តទៀត។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ន រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការអភិរក្សនានា និង សហគមន៍ ខិតខំប្រឹងប្រែងដើម្បីការពារអភិរក្សដំរីព្រៃឱ្យបានគង់វង្ស និងផ្តល់ជម្រកប្រកបដោយសុវត្ថិភាពដល់ពួកវា។ អ្នកនាំពាក្យរូបនេះអះអាងទៀតថា តាមរយៈរូបភាព ដែលថតបាន ដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញថា មានវត្តមានដំរីព្រៃនៅក្នុងតំបន់ព្រៃស្រោង និងឃើញមានកូនដំរីតូចៗនៅក្នុងហ្វូងផងដែរ។
នេះគឺជាក្តីសង្ឃឹមមួយនៃការងារអភិរក្សដំរីព្រៃ នៅកម្ពុជា ហើយសម្រាប់វត្តមានកូនដំរីទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ចំនួនសត្វដំរីព្រៃនៅកម្ពុជានឹងបន្តរក្សាបាន។


គួរបញ្ជាក់ថា ដំរីព្រៃកម្ពុជាបច្ចុប្បន្នមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលជម្រកធំៗរបស់វា គឺនៅក្នុងតំបន់ភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?