Connect with us

ព័ត៌មានជាតិ

សមាគមពីរសហការជាមួយ CJCC បង្កើតវេទិកាពាណិជ្ជកម្មកម្ពុជា ជប៉ុន និងឌីជីថលភាវូបនីយកម្ម

បានផុស

នៅ

សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន(CJBI) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) នឹងសហការរៀបចំសិក្ខាសាលាស្តីពីការសម្របសម្រួលពាណិជ្ជកម្ មរវាងជប៉ុន និងកម្ពុជា និងឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម (Trade Facilitation between Japan and Cambodia and Digitization of Trade) នៅថ្ងៃទី ០៩  ខែ មិថុនា ឆ្នាំ ២០២៣ នៅសាលអង្គរ គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន( Angkor Kizuna Hall-CJCC) និងតាមរយៈប្រព័ន្ធ​​ Zoom (Hybrid)​​ ដោយប្រើប្រាស់ភាសាអង់គ្លេស និងមានការបកប្រែជាភាសាជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈយល់ឃើញរវាងតំណាងវាគ្មិនក្នុងនាមជាប្រទេសម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ ស្តីពីការកសាងទំនាក់ទំនងនាពេលអនាគតរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនៅអាស៊ាន ជាពិសេសលើ ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម ជាមួយពាក្យគន្លឹះ “ទំនុកចិត្ត ( Trust) ” ក្នុងការរំលឹកខួបទី ៥០ឆ្នាំ ដែលជាខួបនៃទំនាក់ទំនងការទូតរបស់អាស៊ាន-ជប៉ុន ក៏ដូចជាជំរុញការយោគយល់គ្នា ទៅវិញទៅមកលើភាពចាំបាច់ក្នុងការសម្របសម្រួលនានា ទៅលើពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា រួមទាំងការធ្វើ ពាណិជ្ជកម្មឌីជីថល និងការបង្រួបបង្រួមនៃដំណើរការ ឱ្យការដឹកជញ្ជូនទំនិញតាមព្រំដែនរបស់ប្រទេសថៃ-កម្ពុជា និងវៀតណាម-កម្ពុជា ឱ្យមានភាពរលូនរវាងរដ្ឋាភិបាល និងធុរជន របស់កម្ពុជា និងជប៉ុន។

សិក្ខាសាលានេះក៏មានគោលបំណងជួយសម្រួលដល់ការពិភាក្សាលើការធ្វើឌីជីថល និងការបង្រួបបង្រួម នៃដំណើរការនៅក្នុងកិច្ចប្រជុំទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនរវាងកម្ពុជា-ជប៉ុននាពេលខាងមុខ ដើម្បីលើកកម្ពស់ផ្នែកបណ្តាញធុរកិច្ច និងការផ្គូផ្គងអាជីវកម្មរវាងកម្ពុជា និងជប៉ុន តាមរយៈការប្រើប្រាស់មធ្យោបាយ និងសេវាកម្មប្រកបដោយប្រសិទ្ធភាពដែលរួមមាន “Japan Street ” របស់ JETRO ការផ្គូផ្គងអាជីវ កម្មតាម រយៈសមាគម CJBI និងសេវាកម្មផ្សព្វផ្សាយសម្រាប់ទំនិញនាំចេញរបស់កម្ពុជានៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជា​​ ក្នុងប្រទេសជប៉ុន។

សិក្ខាសាលានេះនឹងមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ឧកញ៉ា ប៉ិច បូឡែន ប្រធាន សមាគម YEAC និងលោក Taninai Ichitomo រដ្ឋមន្ត្រីស្ថានទូតជប៉ុន។

 លើសពីនេះទៀត នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញពីស្ថាប័នរដ្ឋ ជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ បើកទូលាយដល់ពាណិជ្ជករ ធុរជនទាំងអស់ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងប្រទេស ជប៉ុន និងកម្ពុជា អាចចូលរួមដោយធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ ( poster attached)។ ដោយឡែកសម្រាប់ធុរជនពាណិជ្ជករ ធុរជនរវាង ប្រទេសថៃ និងកម្ពុជា ឬសាធារណជនដែលចាប់អារម្មណ៍ លើអាជីវកម្មរវាងកម្ពុជា និងជប៉ុន អាចចូលរួមសិក្ខាសាលានេះតាមប្រព័ន្ធ Zoom បានផងដែរ។

សិក្ខាសាលានេះត្រូវបានឧបត្ថម្ភ និងគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា(Embassy of Japan ) Japan External Trade Organization (JETRO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង Japanese Business Association of Cambodia  (JBAC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម