ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរនិងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី
សៀមរាប ៖ ក្រុមការងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានសាកសួរនិងផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍នៃបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ការចុះទស្សនកិច្ច និងផ្ដល់ព័ត៌មាននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៣នេះ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញនិងឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ និងផ្តល់ការគាំពារសេវាសង្គមរយៈពេលវែងដល់បងប្អូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមការងារបានធ្វើយយុទ្ធនាការ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នជំនាញនិងពាក់ព័ន្ធនានាជាច្រើនរូប ចុះសួរសុខទុក្ខនិងផ្ដល់ព័ត៌មាននូវសារៈសំខាន់ពីបណ្ណសមធម៌ ក៍ដូចផ្ដល់សេវាគាំពារសង្គមនេះផងដែរ។

លោកបន្ដថា ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងតម្រង់ទិសរួមលើការងារគាំពារសង្គម បានដឹកនាំសម្រួបសម្រួលយ៉ាងសកម្ម ក្នុងការធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលព្រមមករស់នៅជាក់ស្តែងនៅភូមិធម្មជាតិរុនតាឯកទទួលបានការគាំពារ និងជាពិសេសអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះលោក រស់ សីលវ៉ា ក៏បានដឹកនាំក្រុមការងារពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍រីកចម្រើននៅភូមិធម្មជាតិរុនតាឯកផងដែរ។

សូមបញ្ជាក់ថា បណ្ណសមធម៌ ឬបណ្ណក្រីក្រនេះ មានអត្ថប្រយោជន៍ជាច្រើន រួមមានការទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅពេទ្យរដ្ឋដោយមិនចាំបាច់បង់ថ្លៃក្រោមមូលនិធិសមធម៌សុខាភិបាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជាពិសេសប្រាក់ឧបត្ថម្ភប្រចាំខែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាររងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕
ដោយ ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?