Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច ​សាទរ​សកម្មភាព​មនុស្ស​ធ​ម៏​របស់​អង្គការ UNICEF ផ្តល់​ជំនួយ សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​សម្តែង​នូវ​កា​រអបអរសាទរ​នូវ​ផែនការ​ ស្តីពី​កិច្ចការពារ​កុមា​រ នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ការថែទាំ​កុមារ​នៅតាម​គ្រួសារ និង​សមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ ទៅកាន់​គ្រួសារ​វិញ​ប្រកបដោយ​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជាការ​លើកឡើង​របស់​លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អង្គការ UNICEF ស្ដីពី​ផែនការ​សកម្មភាព​រប​ស់​គណៈកម្មាធិការ​ជំនួយ​សង្គម សម្រាប់​ឆ្នាំ​២០២១ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ទី​២១ ខែមករា ឆ្នាំ​២០២១ ។​

​ក្នុងនាម​ក្រសួង​សង្គមកិច្ច​លោក សំហេង បុរស​ បាន​ថ្លែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​សូម​ឲ្យ​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​សង្គមកិច្ច ខេត្ត​មន្ត្រី​បង្គោល​ទទួលបន្ទុក​សុខុមាលភាព​កុមារ​នៃ​មន្ទីរ ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ក្រុង ស្រុក រួមទាំង​អង្គការ​ជា​ដៃគូ។

​លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែម​ថា ផែនការ​នេះ​មានការ​ជួយ​បច្ចេកទេស​ពី​ក្រសួង និង​មន្ទីរ សង្គមកិច្ច និង​អង្ក​ការ​UNICEF, រួមគ្នា​ដើម្បី​លើកកម្ពស់​ការថែទាំ​កុមារ​ នៅ​តាម​គ្រួសារ និង​សមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ ទៅកាន់​គ្រួសារ​វិញ​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម