ព័ត៌មានជាតិ
ទូតរុស្ស៊ី ជូនពរឲ្យកម្ពុជា ទទួលបានជោគជ័យនៅក្នុងការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ
រំលងតែជាង១ខែទៀតទេ កម្ពុជា នឹងឈានចូលដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ នៅក្នុងការរំលឹកខួប៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី នៅក្នុងឆ្នាំនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរាជធានីភ្នំពេញ បានជូនពរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការរៀបចំការបោះឆ្នោតខាងមុខនេះ។

(រូបភាព៖ កម្ពុជាថ្មី)
នៅចំពោះមុខក្រុមអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានពិសេសស្តីពី ខួបទំនាក់ទំនង៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ប្រជាជនកម្ពុជា នឹងមានឱកាសអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតសភា គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងជីវិតរបស់ប្រទេសនីមួយៗ។ យើងសូមជូនពរឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត»។

(រូបភាព៖ Google)
បើទោះបីលើកឡើង និងជូនពរកម្ពុជាយ៉ាងនេះក្តី ប៉ុន្តែ មកដល់ពេលនេះ ស្ថានទូតរុស្ស៊ី មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ខ្លួននឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានេះ ឬយ៉ាងណានោះទេ ដោយសារតែមិនទាន់ទទួលបាននូវការអញ្ជើញជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបមួយរវាងស្ថានទូតរុស្ស៊ី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីខែមេសា កន្លងទៅ លោកប្រាជ្ញ ច័ន្ទ ដែលជាប្រធាន គ.ជ.ប បានគូសបញ្ជាក់រួចហើយថា គ.ជ. ប នឹងអញ្ជើញស្ថានទូតរុស្ស៊ីនៅកម្ពុជា ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕

(រូបភាព៖ Google)
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង