ព័ត៌មានជាតិ
ពលករ១៣៥ បានត្រទ្បប់ទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័ករួច
ពលករចំនួន១៣៥នាក់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃហើយ រដ្ឋបាលខេត្តបានឲ្យវិលត្រទ្បប់ទៅគេហដ្ឋានវិញអស់ហើយនៅព្រឹកនេះ ក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា នៅផ្លូវជាតិលេខ៥៦ ភូមិកងវ៉ាសង្កាត់ កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា នេះជាជោគជ័យមួយយ៉ាងធំសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត គ្រូពេទ្យជាប់កិច្ចសន្យា និងក្រុមគ្រូពេទ្យក្របខ័ណ្ឌ និងអង្គភាពទាំង ៣មាន កម្លាំងអាវុធហត្ថ នគរបាល និង ទាហាន ខិតខំប្រឹងប្រែង មើលការខុសត្រូវទាំងថ្ងៃទាំងយប់ មិនឲ្យពលករទាំងអស់ចេញដើររហេតរហូត គឺនៅក្នុងបន្ទប់ចំនួន១៤ថ្ងៃ រហូតដល់ពលករទាំង១៣៥នាក់ សំងំរស់នៅក្នុងបន្ទប់បានដល់ទៅ១៤ថ្ងៃ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។


ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួល ត្រូវទាក់ទងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត ក៏បានធ្វើការត្រូវពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់ លំនៅឋានតាមបណ្តាខេត្ត ស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ព ផងដែរ ៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ដំបូលអគារ ក្រសួងសាធារណការទាំងស្រុង បង្កប់ឧបករណ៍ពិសេសមួយ ដើម្បីទាញថាមពលអគ្គិសនី

-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង