Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរ៧០០ គ្រួសារទៀតទទួលបានប័ណ្ណសមធម៌

បានផុស

នៅ

ក្រសួងផែនការបានបន្ដធ្វើយុទ្ធនាការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋដែល​បានស្ម័គ្រចិត្ដ​ចាកចេញពីតំបន់រម្មណីយដ្ឋានអង្គរទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងតំបន់ភូមិធម្មជាតិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។

យុទ្ធនាការនេះធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ មានប្រសាសន៍ថា អតីតប្រជាពលរដ្ឋនៅតំបន់អង្គរ ដែលបានស្ម័គ្រចិត្ដទៅរស់​នៅតំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងថ្មីមានប្រមាណ​៧០០គ្រួសារ ហើយសរុបមកដល់យុទ្ធនាការលើកទី៣នេះមានចំនួនជិតមួយម៉ឺនគ្រួសារហើយ ដែលទទួលបាន​បណ្ណសមធម៌ និងអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល។

យុទ្ធនាការនៃការកំណត់ និងផ្ដល់បណ្ណដល់ប្រជាពលរដ្ឋនាពេលនេះ គឺបានរៀបចំជាប្រព័ន្ធ ដោយមិនឱ្យប្រជាពលរដ្ឋរង់ចាំយូរ គឺយើងផ្ដល់ឱកាសឱ្យពួកគាត់ចូលសម្ភាសន៍ម្ដងៗ ដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នឹងទទួលបានបណ្ណសមធម៌ ដែលមានលោកមេឃចាំចុះហត្ថលេខានៅទីនេះតែម្តង ជាពិសេសទៀតនោះពួក គាត់ក្រោយពីទទួលបានបណ្ណសមធម៌ភ្លាម គឺអាចចុះបញ្ជីទទួលលេខកូដសម្រាប់បើកប្រាក់នៅបញ្ជរវីងភ្លាម។

លោកបន្ដថា ប្រជាពលរដ្ឋដែលត្រូវមកធ្វើបណ្ណសមធម៍ ត្រូវនាំយកមកជាប់ខ្លួននូវឯកសារចាំបាច់មួយចំនួន ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាន់ដៃទីតាំងដីឡូតិ៍ និងអត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយមួយចំនួន សម្រាប់អភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅទីនោះមានដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ ភ្លើងអគ្គិសនី អណ្តូងទឹក ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ការដឹកជញ្ជូនប្រជាពលរដ្ឋតាមរយៈមធ្យោបាយផ្សេងៗមកកាន់ទីតាំងថ្មី។

ផ្តល់ប្រាក់ ឧបត្ថម្ភមួយគ្រួសារចំនួន ១,៤០០,០០០ រៀល សម្រាប់សាងសង់លំនៅដ្ឋាន និងជាពិសេសផ្តល់ជូនប័ណ្ណក្រីក្រីប្រភេទ១ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ និងប័ណ្ណសម្រាប់ស្ត្រីមានផ្ទៃពោះ មានរយៈពេល១០ឆ្នាំ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មកសាងលំនៅថ្មីក្នុងឃុំរុនតាឯក និងការផ្តល់ជូន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម