ព័ត៌មានជាតិ
យុវជនម្នាក់ សង្ស័យបើកម៉ូតូលឿនពេក ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ បុកបង្កាន់ដៃថ្មស្លាប់
យុវជនម្នាក់ សង្ស័យបើកម៉ូតូលឿនដូចហោះ ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ រេជ្រុលបុកបង្គោលថ្មបង្ហាញស្លាកសញ្ញាចរាចរណ៍ពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍ខាងលើ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោង ផ្លូវលេខ១៥៦D ក្រៅទីប្រជុំជន ស្ថិតនៅភូមិពាមស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍មូលដ្ឋាន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ បន្ថែមពីនោះ នៅមុនពេលកើតហេតុនោះ ជនរងគ្រោះ បានបើកម៉ូតូម៉ាកក្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ១T ៩៨ ១៤។ បើកបរពីទិសខាងជើង ទៅត្បូង ល្បឿនលឿនដូចហោះ ក្នុងស្ថានភាពផ្លូវកោង បណ្តាលឲ្យជ្រុលដៃចង្កូតប៉ះនឹងបង្កាន់ដៃផ្លូវកោង។ ប្រភពដដែលបន្ថែមទៀតថា រួចហើយ បន្តទៅបុកនឹងបង្គោលថ្មផ្លូវកោងស្លាប់នៅនឹងកន្លែងតែម្ដង។

ចំពោះវត្ថុតាងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីឲ្យបងប្អូនមកដោះស្រាយយកម៉ូតូទៅផ្ទះវិញ។ រីឯសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តបាត់ដំបង៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ