Connect with us

ព័ត៌មានជាតិ

ស្ពាន​បុរាណ​មាន​អាយុកាល​ជិត​៩០០​ឆ្នាំ​ត្រូវបាន​ជួសជុល​ជា​លើកដំបូង​​

បានផុស

នៅ

​ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ (​ព្រះ​ខ័ន​កំពង់ស្វាយ​)​។ សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​បង្កឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ ធ្វើឲ្យ​ផ្នែក​ជាច្រើន​របស់​ស្ពាន​បុរាណ​បាន​ប្រេះ​ញែក​ចេញពី​គ្នា ហើយ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង ថ្ម​មួយចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបញ្ជាក់​របស់​លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ​និង​ជា​ប្រ​ធាន​គម្រោង​ជួសជុល​ស្ពាន​តា​អោ​ង​ បា​នឲ្យ​ដឹងថា​ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​គម្រោង​ជួសជុល​ដំ​ណាក់​កាល​ទី​១​នេះ​ចំនួន​២​ចំណុច​សំខាន់ៗ គឺ​នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់​ និង​មាន​រហែក​ធំ​ចេញ​ក្រៅ​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។ ក្រុមការងារ​នឹង​ធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការជួសជុល​ថ្ម ការរៀបចំ​ពង្រឹង​ជើង​សសរថ្ម​ ដែល​រលុះ​ធ្លាក់​ឡើងវិញ ការ​បង្ហាប់ដី​កន្លែង​ច្រោះ​នៅ​គល់ស្ពាន​ខាង​លិច​និង​ការរៀបចំ​បង្កាន់ដៃ​នាគ​ ដាក់ចូល​តាម​ទីតាំង​ដើម​ឡើងវិញ​។

ចំពោះ​ប្រវត្តិ​និង​ចំណុច​សំខាន់​នៃ​ស្ពាន​បុរាណ​មួយ​នេះ លោក ពុទ្ធ សុទ្ធ បាន​ប្រាប់ថា​ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​បណ្តោយ​ប្រវែង​៧០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​១៤​។ រន្ធត្រដេវ​នី​មួយៗ​មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​ និង​កម្ពស់​៦​ម៉ែត្រ​។ ស្ពាន​នេះ​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់​ដៃ​នាគ​ក្បាល​៩​និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​ធ្វើ​អំពី​ថ្មភក់​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ គេ​ពុំ​ដឹង​ច្បាស់​ថា​វា​ចាប់ផ្តើម​កសាងឡើង​ក្នុង​រាជ្យ​ណា​ទេ គឺ​គ្រាន់តែ​ដឹង​ជាទូទៅ​ថា​ស្ពាន​នេះ​សាង​ឡើង​នា​សម័យអង្គរ​។ ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹងថា វា​ស្ថិតក្នុង​រចនាបថ​បា​យ័ន្ត (​ឆ្នាំ​១១៨១-១២២០​នៃ​គ្រិស្តសករាជ​)​។

សូមបញ្ជាក់ថា ស្ពាន​បុរាណ​ដែលមាន​អាយុកាល​ជិត​៩០០​ឆ្នាំនេះ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី​សែន​បួង​សួង​សុំ​សេចក្តីសុខ​ចម្រើន​និង​ជោគជ័យ​ក្នុងការ​ជួសជុល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដែលមាន​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​សហការី រួម​នឹង​លោក​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និង​ប្រជាជន​ដែល​រស់​នៅ​ក្នុងភូមិ​ជាច្រើន​នាក់​បាន​ចូលរួម​ឲ្យពរជ័យ​។ គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ បាន​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយនឹង​បញ្ចប់​គម្រោង​នៅ​ខែមិថុនា ឆ្នាំ​២០២១៕​

អត្ថបទ​ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយ​ជិះម៉ូតូ​បង្ហោះ តាម​ដងផ្លូវ​ជា​សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជួសជុល​កែលម្អ​រួចរាល់​សម្រាប់​ឧបករណ៍​ហាត់ប្រាណ​តាម​សួនច្បារ​ ដើម្បី​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការ ចោទប្រកាន់លោក លី សាម៉េត,លោក ដួង តារា, លោក មួង ឃីម, ឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលសកម្ម និងឥទ្ធិពលអកម្ម

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ក្រុមហ៊ុន ដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន ២០០៦ផ្ទះ ចំណែកផ្ទះដែលនៅ នឹងបញ្ចប់បន្តបន្ទាប់ ជូនអតិថិជន

ព័ត៌មានជាតិ៨ ម៉ោង មុន

សាកល​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា រៀប​ចំ​កម្មវិធី​តម្រង់ទិស​សម្រាប់​សិស្ស​និស្សិត​មុន​ចូល​រៀន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានជាតិ៩ ម៉ោង មុន

និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

Sokha Hotels

ព័ត៌មានពេញនិយម